គឹម លីហ្សា ឆ្លើយតបភ្លាមៗ ក្រោយមានអ្នករិះគន់ ហាងម្ជូរលក់ជូនតែអភិជន(ប្រេនៗ)

  • 2022-01-10 03:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតពិធីការិនី គឹម លីហ្សា បានឆ្លើយតបភ្លាមៗក្រោយមានអ្នករិះគន់ ហាងម្ជូររបស់ខ្លួនលក់ជូនតែអភិជន(ប្រេនៗ)។

ថ្មីៗនេះ អតីតពិធីការិនី គឹម លីហ្សា បានឡាយវីដេអូ បកស្រាយតាមរយៈTik Tok ដើម្បីឆ្លើយតបទៅអ្នករិះគន់នាងថា ហាងម្ជូររបស់នាងលក់ជូនតែអភិជន។ ភ្លាមៗនោះមិនបង្អង់យូរ លីហ្សា បានបញ្ជាក់ថា នាងមិនដែលតាំងខ្លួនជាអភិជនទេ ហើយហាងម្ជូរបស់នាងក៏នាងមិនដែលតាំងខ្លួនថាជាហាងម្ជូរប្រេនៗ ហាយសូអីដែរ ហើយនាងបើកហាងលក់នេះគឺទទួលទាំងអស់ទាំងភ្ញៀវតូច ទាំងភ្ញៀងធំ រឺភ្ញៀវលំដាប់ណាក៏ដោយ គឺនាងទទួលស្វាគមន៏ទាំងអស់។

អតីតពិធីការិនីរូបនេះបានបន្ថែមទៀតថា មានអ្នកមកទិញម្ជូរ២០០០រៀលទៅ៣០០០រៀលក៏ក្រុមការងារនាងលក់ឲ្យដែរ មិនចាំបាច់អ្នកមកទិញជាអ្នកមានឡូយឆាយ ទាល់តែមានលុយច្រើនទើបទិញបាននោះទេ ហើយមួយរយៈកន្លងមកនេះដោយសារមានបញ្ហាកូវិដ១៩ ធ្វើឲ្យគ្រប់ប្រភេទនៃម្ជូរមានការឡើងថ្លៃ ហើយនាងក៏មិនលក់ឡើងថ្លៃនោះដែរ។

រម្លឹកផងដែរថា អតីតពិធីការិនី គឹម លីហ្សា បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈយ៉ាងណាក្តីក៏នាងនៅតែមានអ្នកគាំទ្រដែរ ក្រោយនាងបានជោគជ័យនិងកាក់កបយ៉ាងខ្លាំងជាមួយរបររកសុីថ្មីគឺបើកជាហាងលក់ម្ជូរដែលមានឈ្មោះថា «គឹម លីហ្សា ម្ជូរក្រឡុកឆ្ងាញ់ៗ» ដោយមានការគាំទ្រយ៉ាងខ្លាំង រហូតនាងបានបើកជាច្រើនសាខាបន្ថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

@kimliza4242

សុំបកស្រាយរឿងបញ្ហាម្ជូរ

♬ original sound - Liza Kim

អត្ថបទ៖ Tep Sovannmoly