ចាប់ផ្ដើមឆ្នាំថ្មីតារាប្រុសស្រី៣ដួង ជ្រើសយកដំណើរកម្សាន្ដក្រៅប្រទេសលាងជំរះភាពសោកសៅ

  • 2022-01-10 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់តារាប្រុសស្រីល្បីឈ្មោះ៣ដួងគឺពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន តារាសម្ដែង មាន សូនីតា និងពិធីករ វី យ៉ារ៉ូកំពុងដកខ្លួនពីការងារសិល្បមួយរយៈដើម្បីលំហែអារម្មណ៍នៅលើទឹកដីបរទេសយ៉ាងស្រស់ត្រកាល។

ចាប់តាំងពីហោះហើរពីកម្ពុជានៅចុងឆ្នាំ២០២១ រហូតមកដល់ដើមឆ្នាំ២០២២នេះ តារាទាំង៣ដួង នៅមិនទាន់វិល ត្រឡប់មកកាន់មាតុភូមិវិញនៅឡើយទេ ខណៈសាមីខ្លួនកំពុងរីករាយជីវិតថ្មីគ្មានទុក្ខកង្វល់លើទឹកដីបរទេស។

ទន្ទឹមនឹងនេះមុនពេលពិធីករប្រុសពូកែវោហាស័ព្ទ វី យ៉ារ៉ូ ធ្វើដំណើរទៅកាន់សហរដ្នអាមេរិក ត្រូវបាន មិត្តស្និតស្នាលកញ្ញា កុសុម៉ា ធ្លាប់ទម្លាយថាកម្លោះរូបនេះមានបញ្ហាស្មុគស្មាញជាច្រើនកំពុងប្រឈម ហើយបាត់មុខពីកម្មវិធីមួយចំនួន ដូច្នេះយ៉ារ៉ូ ក៏បានប្រើប្រាស់ពេលវេលាលើទឹកដីអាមេរិកដើម្បីបំបាត់ ភាពទុក្ខកង្វល់ បោះចោលភាពសោកសៅនៅទីនោះ។

ដោយឡែកពិធីការនី នីរ័ត្ន បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ចំណែកតារាសម្ដែង សូនីតា ទៅដល់សហរដ្ឋអាមេរិក ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនដើម្បីទទួលបានជីវិតកាន់តែមានន័យ បោះចោលភាពអាប់អួកន្លងបន្ទាប់ពីហត់នឿយជាមួយនឹងការងារជាច្រើន ក៏ដូចបញ្ហាផ្ទាល់ខ្លួនផ្សេងៗ៕

កញ្ញា មាន សូនីតា
លោក វី យ៉ារ៉ូ
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

អត្ថបទ៖ PAV SREY PICH