ចេញផ្លូវការ OnePlus10 Pro ឈីបខ្លាំង ថ្មធំសាកលឿន អេក្រង់2K លេងហ្គេមថតរូបតម្លៃសុទ្ធតែប្រសើរ

  • 2022-01-11 09:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 10 Pro បានប្រកាសចេញផ្លូវការនៅ ប្រទេសចិន នាថ្ងៃអង្គារ ទី១១ ដោយបំពាក់បន្ទះឈីបចុងក្រោយ សាកថ្មលឿន និងប្រើអេក្រង់ LTOP ជំនាន់ទី២ គាំទ្រមុខងារ adaptive refresh rate ផងដែរ។

10 Pro មានអេក្រង់ ៦,៧អ៊ិញ LTPO 2.0 AMOLED មានកម្រិតបង្ហាញ 2K (1440p)។ វាប្រើឈីបចុងក្រោយ Snapdragon 8 Gen 1 និងមាន RAM 8/12GB LPDDR5 ទំហំផ្ទុក 128/256GB UFS 3.1។

ស្មាតហ្វូននេះប្រើកាមេរ៉ាក្រោយ ៣គ្រាប់ និងចូលរួមផលិតដោយ Hasselblad ដោយលែនដើម ទំហំ 48MP Sony IMX89 f/1.8 ជាលែនទូលាយ។ លែនបន្ទាប់ ultrawide ទំហំ 50MP Samsung JN1 ចាប់មុំបាន ១៥០ដឺក្រេ។ មួយគ្រាប់ទៀត ទំហំ 8MP ជា telephoto 3.3x optical zoom។ រីឯកាមេរ៉ាមុខវិញ ទំហំ 32MP ជាសែនស័រ Sony IMX615 f/2.4។

ដោយមានជំនួយពី Hasselblad ការថតរូបនឹងផលិតពណ៌បែបធម្មជាតិប្រសើរ ជាមួយមុខងារ Natural Color Optimisation 2.0 ហើយវាក៏មានមុខងារ Pro Mode 2.0 RAW shooting mode ថែមទៀតផង។

OnePlus 10 Pro ដំណើរការដោយ ColorOS 12.1 លើ Android 12 សម្រាប់ ប្រទេសចិន ដោយឡែក សម្រាប់ជំនាន់ global version នៅដំណើរការដោយ OxygenOS។ 10 Pro មានទំហំថ្ម ៥០០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាកលឿនតាមខ្សែ ៨០វ៉ាត់ និងតាមខ្សែ ៥០វ៉ាត់។

ស្មាតហ្វូននេះ ក៏មានមុខងារ Hyperboost មុខងារ overclocking ទៅលើ CPU សម្រាប់រុញ Hardware ឱ្យដំណើរការខ្លាំង និង cooling system ធ្វើឱ្យម៉ាស៊ីនត្រជាក់ជាងមុន គាំទ្រការលេងហ្គេមឱ្យកាន់តែមានប្រសិទ្ធភាព។

OnePlus 10 Pro បញ្ចេញដំបូងនៅទីផ្សារ ប្រទេសចិន មានពីរពណ៌ គឺខ្មៅ និងបៃតង ដោយតម្លៃចាប់ពី ៧៣៧ដុល្លារ ចំពោះទំហំ 8GB/128GB និង ៨៣១ដុល្លារ ចំពោះទំហំ 12GB/256GB។ ក្រុមហ៊ុនបើកឱ្យកម្មង់ហើយ និងដាក់លក់នៅ ថ្ងៃទី១៣ ខែមករា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី