ហ្វេនឡាន Jeep អាចនឹងរ៉េចិត្ត ក្រោយមើលការធ្វើតេស្តបុកនេះរួច (វីដេអូ)

  • 2022-01-12 02:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Bronco ថ្មីៗនេះ ទទួលបានពិន្ទុ "ល្អ” នៅក្នុងការធ្វើតេស្តបុក ដោយវិទ្យាស្ថាន Insurance Institute for Highway Safety (IIHS) របស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកនឹងគិតថា វាប្រសើរជាងគូប្រជែង Jeep Wrangler បន្ទាប់ពីមើលការប្រៀបធៀបនេះរួច។

ថ្មីៗនេះ ទំព័រ YouTube មួយឈ្មោះថា YouCar បានបង្ហាញការប្រៀបធៀបតេស្តបុកផ្នែកខាងមុខ រវាងរថយន្ត Ford Bronco និង Jeep Wrangler ហើយលទ្ធផលពិតជាធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន។

រថយន្ត Ford Bronco
រថយន្ត Jeep Wrangler

នៅក្នុងការធ្វើតេស្តនោះ ទាំងរថយន្ត Jeep និង Ford បានប្រើប្រាស់ល្បឿន ៤០ម៉ាយ៍ក្នុងមួយម៉ោង (៦៤គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយស្ថិតនៅលើទីតាំងដូចគ្នា ប៉ុន្តែនៅពេលបុកប៉ះជាមួយនឹងឧបសគ្គ រថយន្ត Jeep Wrangler បែរជាក្រឡាប់ផ្ងារជើងនៅចំហៀងទៅវិញ ខណៈពេលដែលរថយន្ត Ford គឺនៅឈរទ្រឹងដដែល។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង