ថៃ នឹងយក U19 មកលេងពាន AFF U23 នៅកម្ពុជាខែក្រោយនេះ
- 2022-01-12 07:16:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ នឹងយក U19 មកលេងពាន AFF U23 នៅកម្ពុជាខែក្រោយនេះ
ចន្លោះមិនឃើញ
Madam Pang បានបញ្ជាក់ថាក្រុមថៃ នឹងយកក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំដើម្បីលេងតំណាងក្រុម U23 ក្នុងពានរង្វាន់ AFF U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែក្រោយនេះ។
ក្រុម U23 ថៃដឹកនាំដោយលោក Yong Worawut Srimaka និងមាន Madam Pang ធ្វើជាអ្នកចាត់ការ។ ពួកគេទំនងជានឹងប្រើប្រាស់ឈុត U19 មកលេងក្នុងពានរង្វាន់ AFF U23 ហើយ ដោយសារតែគីបហ្សីនរបស់ពួកគេមិនអាចលេងបាន ព្រោះមានភារកិច្ចច្រើនទាំងនៅក្លឹបអាជីពអីផង ដូច្នេះបើតាមសម្ដីរបស់អ្នកស្រី Pang គឺប្រើប្រាស់ U19 ហើយ។ យ៉ាងណា ការជ្រើស U19 នេះ នឹងលើកមកពីភាក្សាគ្នាម្ដងទៀតជាមួយសមាគមន៍បាល់ទាត់ថៃ។
ការមិនអាចយក U23 មកលេងបាននេះ ក៏ត្រូវបានគ្រូបង្វឹក Yong បញ្ជាក់ថាដោយសារការប្រកួតមិនចំថ្ងៃ FIFA ផង ដូច្នេះក្លឹបទំនងជាមិនឱ្យកីឡាករឆ្នើមៗវ័យក្មេងរបស់ខ្លួនចេញប្រកួតបានឡើយ។ ក្លឹបមានគោលដៅច្បាស់លាស់ដែរចំពោះសមាជិក U21 និង U23 របស់ពួកគេ ដែលមានការប្រកួតច្រើនដូចគ្នា។ ដូច្នេះទំនងជាពិបាកកោះហៅបានណាស់។ ដូច្នេះជម្រើស១ទៀតរបស់ថៃ គឺយក U19 មកលេងតែម្ដង។
រំលឹកថាក្នុងពានរង្វាន់នេះដែរ ក្រុមថៃស្ថិតនៅពូល C ជាមួយក្រុមវៀតណាម និងសិង្ហបុរី។ ដោយខាងវៀតណាមឯណោះ ក៏មានដំណឹងថាមិនយក U23 មកលេងដែរ ពួកគេនឹងប្រើប្រាស់ឈុត U21 មកប្រកួត។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ចាប់ឆ្នោតស្ថិតនៅពូល A ដើមគេ ដោយមានក្រុមទីម័រ ហ្វីលីពីន និងព្រុយណេ។ ការប្រកួតនេះ យកលេខ១តាមពូលទាំង៣ និងលេខ២ល្អបំផុត១ក្រុមទៀតឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕