ប្រសើរណាស់! វត្ថុបុរាណខ្មែរចំនួន ២៨រូប នឹងត្រលប់មកមាតុភូមិខ្មែរវិញ
- 2022-01-12 13:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! វត្ថុបុរាណខ្មែរចំនួន ២៨រូប នឹងត្រលប់មកមាតុភូមិខ្មែរវិញ
ចន្លោះមិនឃើញ
នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានសេចក្តីជូនព័ត៌មាន ស្តីពីការទទួលបានមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរ ៖ វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជន។
ការទទួលបានមកវិញនូវ វត្ថុបុរាណជាបេតិកភណ្ឌវប្បធម៌ខ្មែរចំនួន ២៨រូប នេះគឺដោយមានការយោគយល់រវាងរដ្ឋាភិបាលសហអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនមកកម្ពុជាវិញ ដោយរដ្ឋាភិបាលសហអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ងាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យអង្កេតសុខមាតុភូមិសហរដ្ឋអាមេរិក ដំណើរការក្ដីក្នុងតុលាការរឹបអូស វត្ថុបេតិកភណ្ឌវប្បធម៌ខ្មែរដ៏មានតម្លៃនេះពី អ្នកកាន់កាប់សមុច្ច័យឯកជន។
វត្ថុបុរាណទាំងនោះមានដូចជា រូបចម្លាក់ព្រះគណេស មានប្រភពមកពីប្រាសាទកោះកេរ ដែលត្រូវបានគេលួចយកពីកន្លែងដើមជាង ២ទស្សវត្សន៍មកហើយ៕