ទៅដល់ច្បារអំពៅហើយ ឡានសារ៉ែនបើកចេញទាំងយប់ទៅយកកូនក្មេងម្នាក់ឆ្លងអូមីក្រុង នៅទីតាំង១កន្លែងនេះ

  • 2022-01-13 02:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ រថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកច្បារអំពៅ បានទៅយកអ្នកជំងឺកូវីដ ១៩ ដែលតេស្តរកឃើញវិជ្ជមានវីរុសអូមីក្រុង ។ នេះបើតាមគណនីហ្វេសបុកឈ្មោះ Yeng Vannak ដែលជាក្រុមគ្រូពេទ្យចុះទៅយកអ្នកជំងឺផ្ទាល់តែម្ដង។

បើតាមការបញ្ជាក់ពីគ្រូពេទ្យខាងលើឱ្យដឹងថា ទីតាំងដែលរកឃើញ មានករណីវិជ្ជមានអូមីក្រុងនេះ គឺស្ថិតនៅក្នុងបុរី ប៉េងហួត បឹងស្នោរ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ។ តាមភិនភាគ អ្នកជំងឺដែលរកឃើញមានវីជ្ជមាននេះ ជាកុមារាមួយរូប ដូចនេះសូមបងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ។

បើតាមការឱ្យដឹងពីលោកជំទាវ យក់ សម្បត្តិ ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១២ មករា ២០២២ នេះថា គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញករណីវិជ្ជមានអូមីក្រុងទាំងនាំចូល និងក្នុងសហគមន៍ មានជាង ២០០ករណីទៅហើយ ៕