យប់មិញ អេឡិច ច័ន្ទត្រា ងងឹតមុខដួលលើឆាក ផ្អើលអស់អ្នកចូលរួមក្នុងកម្មវិធី

  • 2022-01-13 02:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងអ្នកចូលរួមក្នុងកម្មវិធីមួយកាលពីយប់ថ្ងៃទី១២ ខែធ្នូ ដោយសារពិធីករ អេឡិច ច័ន្ទត្រា ងងិតមុខរកកលដួលនៅលើឆាក។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីសាមីខ្លួន ឬក្រុមគ្រូពេទ្យ ពីមូលហេតុនេះនៅឡើយទេ។

ប៉ុន្ដែយោងតាមវីដេអូឃ្លីបខ្លីមួយដែលបានបង្ហោះដោយលោក អេឡិច ច័ន្ទត្រា ផ្ទាល់នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ បង្ហាញថា លោក អេឡិច ត្រូវបានគេគ្រាពីឆាកមកដាក់អង្គុយលើកៅអីមួយ ហើយឲ្យលោកហិតប្រេងខ្យល់បណ្ដើរ និងធ្វើចលនាឲ្យបណ្ដើរ។

ប្រភពនៅក្បែរលោក អេឡិក បញ្ជាក់ថា កំពុងតែឈរនិយាយ ស្រាប់តែលោក អេឡិច ងងឹតមុខ រកកលដួលទៅនឹងកម្រាលឆាកតែម្ដង កុំតែបានលោកទប់ទាល់ពេល។

ក្នុងទឹកមុខស្លេកស្លាំង កំពុងអង្គុយហិតប្រេងខ្យល់ លោក អេឡិច មិនទាន់អាចឆ្លើយសំណួរមិត្ដរួមការងាររបស់លោកបាននៅឡើយថា តើក្នុងខ្លួនរបស់លោកពិបាកយ៉ាងម៉េច ខណៈអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើនសម្ដែងការភ្ញាក់ផ្អើលតាំងពីម្សិលមិញ រហូដល់ព្រឹកនេះ។ នៅ​ព្រឹក​នេះដែរ មានអ្នកគាំទ្រលោកជាច្រើន បានសរសេរសារជូនពរឲ្យលោកឆាប់ជាសះស្បើយ ហើយខ្លះក៏ឆ្លៀតសួរពីស្ថានភាពជំងឺរបស់លោកដែរ ប៉ុន្ដែមិនទាន់ឃើញលោកឆ្លើយតប។

គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមករា នេះ Sabay ក៏មិនទាន់អាចទាក់ទងលោក អេឡិច ចន្ដ្រា ដើម្បីសួរលម្អិតជុំវិញដំណឹងដ៏គួរឲ្យបារម្ភនេះដែរ។ ប៉ុន្ដែលោកបានបង្ហោះវីដេអូខ្លីមួយដោយមានភ្ជាប់សារខ្លីថា “យប់មិញដួលលើឆាក…អគុណក្រុមការងារទាំងអស់គ្នាដែលបានយកចិត្ដទុកដាក់”៕

ជិន សុភ័ក្ដ្រ