កុំប្រហែសឲ្យសោះ! ភ្លេចៗខ្លួនកម្ពុជាមានអ្នកជំងឺអូមីក្រុងជាង200នាក់ហើយ និងកំពុងឆ្លងក្នុងសហគមន៍ទៀត

  • 2022-01-13 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពនៃមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះថា «អូមីក្រុង» នៅកម្ពុជាហាក់កំពុងកើនឡើងជាបន្តបន្ទាប់ គិតត្រឹមពេលនេះមានអ្នកជំងឺកំពុងសម្រាកព្យាបាលជាង២០០នាក់ហើយបាននឹងកំពុងឆ្លងក្នុងសហគមន៍ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្មីៗនេះ។

ស្ថិតក្នុងស្ថានភាពបែបនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំប្រហែសឲ្យសោះ ខណៈពេលបច្ចុប្បន្ននេះ អូមីក្រុងកំពុងតែបន្តរីករាលដាលឆ្លងចូលទៅក្នុងហសគមន៍ជាបន្តបន្ទាប់ ជាក់ស្តែងរឿងដែលគួរឲ្យព្រួយបារម្ភបំផុត គឺការឆ្លងរីករាលដាលជាករណីធំៗ អ្នកឆ្លងនិង អ្នកពាក់ព័ន្ធនៅក្នុងសហគម៍ គឺករណី វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុងទៅលើ បុរសជនជាតិស្វីសពីរនាក់នៅឯខេត្តបាត់ដំបងដែលមកដល់ពេលនេះមានអ្នក ពាក់ព័ន្ធរហូតដល់ទៅ ០៧នាក់ ក៏ដូចជាបុរសម្នាក់ទៀតនៅខេត្តកំពតដែលរកឃើញអ្នកពាក់ព័ន្ធបានឆ្លងអូមីក្រុងជាច្រើននាក់ទៅហើយដែរ មកដល់ពេលនេះ៕

អត្ថបទដោយ៖ ស៊ូ អីន