តឹងទ្រូងពេក! ស្រីលិ ទម្លាយរឿងឪពុក ចាកចោលរយៈពេល២០ឆ្នាំ ដោយគ្មានទំនួលខុសត្រូវ
- ព្រហស្បតិ៍, 13 មករា 2022 07:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តឹងទ្រូងពេក! ស្រីលិ ទម្លាយរឿងឪពុក ចាកចោលរយៈពេល២០ឆ្នាំ ដោយគ្មានទំនួលខុសត្រូវ
ចន្លោះមិនឃើញ
តារាសម្តែងស្រស់ស្អាត មានមន្តស្នេហ៏ គួរឲ្យស្រលាញ់ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ បានទម្លាយរឿងឪពុកទៅចោលរយៈពេល២០កន្លងមកហើយ ដោយគ្មានទទួលខុសត្រូវនោះទេ។
ប៉ុន្មាននាទីមុននេះ កញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានទម្លាយរឿងរ៉ាវពិតរបស់ឪពុកខ្លួន នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា ឪពុករបស់នាងបានទៅចោលអស់រយៈពេល២០ឆ្នាំមកហើយ ដោយមិនទទួលខុសត្រូវ ទុកម្តាយកូនចោល ដែលខុសពីម្តាយវិញ ដើរតួជាឪ ជាម្តាយ យាយ បង គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សារហូតដល់នាងមានវ័យធំដល់សព្វថ្ងៃនេះ ថែមទាំងជួយរាល់បញ្ហាដែលនាងមានទៀតផង។
តារាស្រីរូបនេះ បានផ្តាំទៅឪពុកថា នាងមិនភ្លេចគុណ ឈាមដែលលោកផ្តល់ឲ្យឡើយ ហើយនាងក៏មិនភ្លេចនូវទង្វើដែលលោកបានទុកម្តាយកូនចោលដែរ។ នាងបន្ថែមទៀតថា ទោះបីជានាងក្រជាងឪពុកនាងមែន តែនាងក៏អាចមានសមត្ថភាពរកលុយចិញ្ចឹមជីវិតបានដែរ៕