កុំប្រហែស! ក្មួយប្រុស គៀត សុវណ្ណឡាង ឆ្លងជំងឺអូមីក្រុងទាំងក្មេងវ័យ នៅច្បារអំពៅ

  • 2022-01-13 07:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងកញ្ញា គៀត សុវណ្ណឡាង បានផ្ដល់ដំណឹងឱ្យដឹងថាក្មួយប្រុសរបស់នាង រស់នៅច្បារអំពៅបានឆ្លងជំងឺកាចសាហាវអូមីក្រុងពីម្ដាយររបស់ក្មេងប្រុសនោះ។

តារាសម្ដែង គៀត សុវណ្ណឡាង បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញករណីក្រុមគ្រួសាររបស់នាងផ្ទាល់ ពោលគឺក្មួយប្រុសរបស់នាង ដែលមានវ័យក្មេងខ្ចីនៅឡើយបានឆ្លងជំងឺប្រភេទថ្មី អូមីក្រុង ពីម្ដាយរបស់ ខ្លួន។ ដោយឡែកបច្ចុប្បន្នក្មេងប្រុសរូបនោះ ត្រូវាបានក្រុមគ្រូពេទ្យជំនាញនាំយកទៅព្យាបាល និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ សុវណ្ណ ក៏បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមឱ្យមានការថែរក្សា សុខភាពឱ្យបានខ្ជាប់ខ្ជួន អនុវត្តវិធានការ ៣កុំ ៣ការពារ និងចូលរួមទប់ស្កាត់ជំងឺកូនវីដ១៩ ក៏ដូចជាជំងឺ ប្រភេទថ្មី អូមីក្រុង មួយនេះផងដែរ៕

អត្ថបទ៖ PAV SREY PICH