អុញ! Ford Ranger និង Everest នៅវៀតណាម ឡើងថ្លៃបាត់

  • 2022-01-13 08:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០២២​នេះតទៅ ការលក់​រថយន្ត​ Ford Ranger និង Ford Everest នៅក្នុងប្រទេស​វៀតណាម នឹង​ត្រូវឡើង​ថ្លៃ ដោយ​សារតែបញ្ហាគ្រឿងបន្លាស់ និង​តម្រូវការកើនឡើង។

តំណាងចែក​ចាយ​រថយន្ត​ Ford ទាំងអស់​ក្នុង​ប្រទេសវៀតណាម បាន​ប្រកាស​ដំឡើង​ថ្លៃរថយន្ត​ទាំង២ម៉ូដែល​ ដែល​ដដែល​ក្នុងស្រុក នឹង​ឡើងថ្លៃពី ១២ ទៅ ១៣លានដុង (ឬជាង ៥០០ដុល្លារ) ប៉ុន្តែ Ford Ranger Raptor ដែល​ជារថយន្តនាំចូល គឺ​រក្សាតម្លៃដដែល។ ក្នុងនោះតម្លៃរថយន្ត​ទៅតាម option មានដូចជា៖

-Ranger XL៖ តម្លៃចាស់ ៦១៦លានដុង (២៧ ១៤៤​ដុល្លារ), តម្លៃថ្មី ៦២៨លានដុង (២៧ ៦៧៣ដុល្លារ)

-Ranger XLS MT៖ តម្លៃចាស់ ៦៣០លានដុង (២៧ ៧៤១ដុល្លារ), តម្លៃថ្មី ៦៤២លានដុង (២៨ ២៦៩ដុល្លារ)

-Ranger XLS AT៖ តម្លៃចាស់ ៦៥០លានដុង (២៨ ៦២១ដុល្លារ), តម្លៃថ្មី ៦៦២លានដុង (២៩ ១៥០ដុល្លារ)

-Ranger LTD៖ តម្លៃចាស់ ៧៩៩លានដុង (៣៥ ១៨២ដុល្លារ) , តម្លៃថ្មី ៨១១លានដុង (៣៥ ៧១១ដុល្លារ)

-Ranger Wildtrak៖ តម្លៃចាស់ ៩២៥លានដុង (៤០ ៧៣០ដុល្លារ) , តម្លៃថ្មី ៩៣៧លានដុង (៤១ ២៥៩ដុល្លារ)

-Everest Sport៖ តម្លៃចាស់ ១,១១២ពាន់លានដុង (៤៨ ៩៦៥ដុល្លារ), តម្លៃថ្មី ១,១២៤ពាន់លានដុង (៤៩ ៤៩៣ដុល្លារ)

-Everest Titanium 4x2៖ តម្លៃចាស់ ១,១៨១ពាន់លានដុង (៥២ ០០៣ដុល្លារ) , តម្លៃថ្មី ១,១៩៣ពាន់លានដុង (៥២ ៥៣១ដុល្លារ)

-Everest Titanium 4x4៖ តម្លៃចាស់ ១,៣៩៩ពាន់លានដុង (៦១ ៦០២ដុល្លារ), តម្លៃថ្មី ១,៤១២ពាន់លានដុង (៦២ ១៧៥ដុល្លារ)។

បើតាម​បុគ្គលិកផ្នែកលក់​មួយរូបនៃតំណាងចែកចាយ បាន​បង្ហើបឱ្យដឹងថា ការដំឡើង​ថ្លៃរថយន្ត Ford Ranger និង For Everest គឺដោយសារតម្លៃគ្រឿងបន្លាស់​ឡើងថ្លៃ ​ផលប៉ះពាល់​នៃការខ្វះខាត​បន្ទះឈីប និងជាពិសេស​តម្រូវការ​កើនឡើង​ខ្លាំង ស្របពេលបុណ្យចូលឆ្នាំវៀតណាម​ជិតចូលមកដល់៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សំភី