រក​​ឃើញ​ក្រុម​ដំបូង​​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Africa Cup of Nations

  • 2022-01-14 01:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផ្ទះ Camerron បាន​ក្លាយ​ជា​ក្រុម​ដំបូង​បាន​​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ Africa Cup of Nations ក្រោយ​យក​ឈ្នះ​អេត្យូពី​ ៤-១ ក្នុង​ពូល A។

ខ្សែ​ប្រយុទ្ធ Vincent Aboubakar និង Karl Toko-Ekambi រក​បាន​ម្នាក់​២​គ្រាប់​ឲ្យ​កាមេរ៉ូន​ បន្ទាប់​ពី​ត្រូវ​អេត្យូពី​នាំ​មុខ​តាំង​តែ​ពី​ដើម​តង់។ ជ័យជម្នះ​នេះ​បាន​ធានា​ឲ្យ​កាមេរ៉ូន​មាន​កៅអី​ឈាន​ទៅ​កាន់​វគ្គ​បន្ត​ត្បិត​នៅ​សល់​មួយ​ប្រកួត​ទៀត​ដ៏​ដោយ។

យ៉ាងណា​នៅ​ណាត់​ប្រកួត​ចុងក្រោយ​ទល់​ជាមួយ​នឹង​ Cape Verde ក្រុម​ជម្រើសជាតិ​កាមេរ៉ូន​ត្រូវ​តែ​គេច​ចេញ​ពី​ភាព​បរាជ័យ ដើម្បី​ធានា​បាន​​តំណែង​កំពូល​តារាង​ក្នុង​ពូល A។ ងាក​មក​មើល​ក្រុម​អេត្យូពី​ឆ្លង​កាត់​២​ប្រកួត​កន្លង​ទៅ​​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម