លើក​មុន​ទទូច​ចង់​ចាក់ដូសជំរុញ ពេទ្យ​មិន​ឲ្យ​ចាក់ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ចាក់បានសម្រេចហើយ!

  • 2022-01-14 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះសម្តេចទាំងទ្វេរ បានទទួលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ រួចរាល់ហើយពីសំណាក់ក្រុមគ្រូពេទ្យ នៅភូមិគ្រឹះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះខ្លឹមសាររួមជាមួយនឹងរូបភាពថា «ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំ និងភរិយាចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង តែពួកគាត់មិនអាចការពារខ្ញុំ មិនឱ្យឆ្លងកូវីដ ១៩ បានឡើយ។ ប្រពន្ធ និងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន។

លើសពីនេះទៅទៀតសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺការពារជំងឺកូវីដ១៩ ជាពិសេសការពារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង»៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម