មិនទាន់ឈប់បាញ់គ្នាទេ! ជម្លោះប្រដាប់អាវុធ កំពុងបន្តកើតមាននៅផ្នែកខ្លះ ក្នុងប្រទេសមីយ៉ាន់ម៉ា
- 2022-01-14 03:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ឈប់បាញ់គ្នាទេ! ជម្លោះប្រដាប់អាវុធ កំពុងបន្តកើតមាននៅផ្នែកខ្លះ ក្នុងប្រទេសមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានការណ៍អស្ថេរភាពនយោបាយក្នុងស្រុកនៅតែបន្តកើតមាននៅផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា។
បេសកជនការទូតនេះបានរាយការណ៍ថា "ស្ថានការណ៍នយោបាយផ្ទៃក្នុងមិនស្ថិតស្ថេរនៅតែបន្តកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ា ហើយមានជម្លោះប្រដាប់អាវុធដែលកំពុងបន្តកើតមានជាមួយក្រុមជនជាតិភាគតិច និងកងកម្លាំងប្រឆាំង"។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ មន្ត្រីកងទ័ពបានអះអាងពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតសភាកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលឈ្នះដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី។ ការតវ៉ាប្រឆាំងនឹងការទម្លាក់រដ្ឋាភិបាលស៊ីវិលបានបន្តកើតមានចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១ មក៕