មិនគួររំលង់! ជួបលោក ទី រ៉ាឌី បង្ហាញគន្លឹះជោគជ័យបង្កើត Khmer 24 ផ្ដើមចេញពីចិត្តស្រលាញ់ និងត្រូវចំណាយលុយផ្ទាល់ខ្លួនទាំងស្រុង

  • 2022-01-14 03:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ពិសេស​នៅ​ក្នុង​កម្មវិធី Starting Up សប្ដាហ៍​ថ្មី​នេះ ប្រិយមិត្ត​នឹង​បាន​ជួប​ជា​មួយ​វាគ្មិន​​មួយ​រូប​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​​ឈរ​ជើង​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​ផ្ដល់​សេវា​កម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​លាន​នៅ​កម្ពុជា​នាពេលបច្ចុប្បន្ន។ វាគ្មិន​ពិសេស​នោះ​គឺ លោក ទី រ៉ាឌី ស្ថាបនិក Khmer 24 ដែល​និង​ចូល​ខ្លួន​មក​បង្ហាញ​ពី​បទពិសោធន៍​ការងារ​ និង​ការ​ចាប់​ផ្ដើម​បង្កើត​គេហទំព័រ Khmer 24 ពី​ចិត្ត​ស្រលាញ់​ដែល​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ទាំង​ស្រុង។​

មុន​ពេល​ចាប់​ផ្ដើម​មាន​គំនិត​បង្កើត​គេហទំព័រ Khmer24 ដំបូង​​លោក ទី រ៉ាឌី បាន​បង្កើត​គេហទំព័រ​ណាត់ជួប ដែល​ជា​ស្នាដៃ​លើកទី១ និង​លើកទី២គឺ គេហទំព័រការងារ (សាកល្បងចំនួន ៣ដងនៅតែបរាជ័យ)។ បន្ទាប់​ពី​មិន​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​លើក​​លោក ទី រ៉ាឌី ចាប់​ផ្ដើម​ជោគជ័យ​លើ​ការ​ការ​បង្កើត​គេហទំព័រ Khmer24 ក្នុងមួយខែមានអ្នកទិញនិងលក់ទំនិញជិត ១លាននាក់។ ​

ដូច​នេះ​ចង់​ដឹង​ថា​រឿង​រ៉ាវ​ពី​ការ​បង្កើតគេហទំព័រ Khmer24 របស់​លោកជួប​ការ​លំបាក​អ្វី​ខ្លះ? ប្រើរយ:ពេល​ប៉ុន្មាឆ្នាំទើប​ទទួល​បាន​ជោគជ័យ លោក ទី រ៉ាឌី នឹង​បង្ហាញ​ប្រាប់​នៅកម្មវិធី Starting Up សប្ដាហ៍ទី២៦ នេះនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា channel YouTube "Sabay TV"និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​

អត្ថបទ៖ ម៉េងងី