រំជួលចិត្ត! គ្រូបង្រៀនម្នាក់ប្រកាសលះបង់ពេលវេលានៃជិវិតចុងក្រោយ បង្រៀនសិស្សមិនយកប្រាក់កម្រៃ

  • 2022-01-14 10:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់អ្នកគ្រូ នូ យ៉ុន សុរិយា ដែលជាគ្រូបង្រៀន ផ្នែកអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅ បានប្រកាសផ្តល់ការបង្រៀនគួរក្រៅម៉ោងដល់សិស្ស ថ្នាក់ទី១១ និង១២ដោយមិនយកប្រាក់កម្រៃកាលពីពេលកន្លងទៅ បានធ្វើឲ្យមហាជនទូទៅរំជួលចិត្ត និងស្ញើចសរសើរដល់ទឹកចិត្ត អ្នកគ្រូជាខ្លាំង ដែលអ្នកគ្រូមានបំណង លះបង់ពេលវេលាដ៏មានតម្លៃនៃជីវិតចុងក្រោយរបស់ខ្លួន ដើម្បីធ្វើការចែករំលែកចំណេះដឹងដល់ទំពាំងរបស់កម្ពុជា ។

អ្នកគ្រូ នូ យ៉ុន សុរិយា បានមានប្រសាសន៍ថា « មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែអ្វីដែលអាចចែករំលែកបានក៍ធ្វើទៅ មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ ដូចនេះ សូមមេត្តាជ្រាប! សូមអរគុណ »។

សូមជម្រាបដល់សិស្សានុសិស្សទាំងអស់ដែលមានបំណងចង់ចូលរៀនជាមួយអ្នកគ្រូ អ្នកគ្រូនឹងបង្រៀនគួរនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី១១ និង១២ ហើយអាចទំនាក់ទំនងលេខទូរស័ព្ទ 012 642 752 សម្រាប់ការចូលរៀនបាន។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ