ឡាន Lexus ថ្មីបែប Off-road ខ្ចីរូបរាងពី NX 450h+
- 2022-01-14 06:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Lexus ថ្មីបែប Off-road ខ្ចីរូបរាងពី NX 450h+
ចន្លោះមិនឃើញ
Lexus បានបង្ហាញចេញគំរូរថយន្ត Off-road ថ្មីមួយ ដោយខ្ចីរូបរាងទាំងស្រុងពី NX 450h+ សម្រាប់អ្នកប្រើប្រាស់ដែលស្រឡាញ់រថយន្តប្រណីត ប៉ុន្តែចង់យកវាក្នុងការបើកបើរផ្សេងព្រេងក្នុងព្រៃភ្នំ។
រូបរាងខាងក្រៅនៃរថយន្ត Off-road នេះត្រូវបានឌីហ្សាញជាលក្ខណៈ unique ដែលប៉ាណា និងដៃទ្វារពណ៌ខ្មៅរលោង ទំហំកង់ ១៧អ៊ីញ រុំដោយសំបកកង់បន្លា Off-road របស់ក្រុមហ៊ុន BFGoodrich។ នៅខាងលើដំបូលរថយន្ត គឺមានធ្នើមួយសម្រាប់ដាក់ឥវ៉ាន់បន្ថែមទៀត។
យ៉ាងណាមិញ ក្រុមហ៊ុន Lexus មិនបានបញ្ជាក់លម្អិតអំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់រថយន្តនេះឡើយ។ ប៉ុន្តែគេដឹងថា NX 450h+ ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,៥លីត្រ ជាមួយនឹងអាគុយទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ដើរដោយម៉ូទ័រអគ្គិសនី២ ដែលផលិតបានកម្លាំងសរុប ៣០២សេះ ហើយពេលសាកពេញអាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រ។
ក្រៅពីរថយន្តខាងលើ Lexus ក៏បានបង្ហាញនូវគំរូរថយន្តផ្សងព្រេងមួយទៀត (Recreatiional Off-Highway Vehicle) ដើរដោយអ៊ីដ្រូហ្សែន បំពាក់ម៉ាស៊ីនចំណុះ ១,០លីត្រផងដែរ៕