ពូកែម្ល៉េះកូនស្រី! រកឃើញបេក្ខនារីជើងខ្លាំងម្នាក់ ប្រចាំខេត្តកណ្ដាល ថ្នាក់វិទ្យាសាស្ត្រ បាន A គ្រប់មុខវិជ្ជា

  • 2022-01-14 07:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រចាំខេត្តកណ្ដាលបានប្រកាស នៅមុននេះបន្តិច ហើយបេក្ខជន ស្ទើរតែ១០០% បានប្រឡងជាប់ ក្នុងនោះក៏ឃើញមានបេក្ខជនជាច្រើនរូបទទួលបាននិទ្ទេស A ផងដែរ ។ ដោយឡែកមកមើលបេក្ខនារី ១រូប ប្រឡងនៅមណ្ឌលវិទ្យាល័យវឌ្ឍនៈឈុនលាភ លេខតុ ៣៣៩ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់តែម្ដង ។ បេក្ខនារីរូបនោះ ឈ្មោះ យិន សុខលាភ ។

សូមជំរាបជូនថា ការផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការ ប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ ៕