មក​ស្គាល់​កីឡាករ​អាយុ​១៩ឆ្នាំ​ ១០​រូប​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ ក្នុង​ពេល​នេះ​

  • 2022-01-14 11:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ កីឡាករ​ទាំង​១០រូប​ មាន​វ័យ​ស្មើ​ ឬ​ក្រោម ១៩​ឆ្នាំ​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ នៅ​ក្នុង​ពេល​នេះ​ បើ​តាម​ស្ថិតិរបស់​ Transfermarkt៖

១. Pedri៖ ខ្សែ​បម្រើ​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Barcelona មាន​តម្លៃ​ខ្លួន​ជាង​ ៩២​លាន​ដុល្លារ​។

២. Jude Bellingham៖ ខ្សែ​បម្រើ​មាន​វ័យ​១៨ឆ្នាំ​ មក​ពី​ក្លឹប​ Borussia Dortmund មាន​តម្លៃ​ខ្លួន​ជាង​ ៨៦លាន​ដុល្លារ​។

៣. Florian Wirtz៖ ខ្សែ​ប្រយុទ្ធ​​មាន​វ័យ​១៨ឆ្នាំ​ មក​ពី​ក្លឹប​ Bayer Leverkusen មាន​តម្លៃ​ខ្លួន​ជាង​ ៨០​លាន​ដុល្លារ​។

៤. Ansu Fati៖ ខ្សែ​ប្រយុទ្ធ​​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Barcelona មាន​តម្លៃ​ខ្លួន​ជាង​ ៦៩​លាន​ដុល្លារ​។

៥. Jamal Musiala៖ ខ្សែ​បម្រើ​មាន​វ័យ​១៨ឆ្នាំ​ មក​ពី​ក្លឹប​ Bayern Munich មាន​តម្លៃ​ខ្លួន​ជាង​ ៦៣​លាន​ដុល្លារ​។

៦. Eduardo Camavinga៖ ខ្សែ​បម្រើ​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Real Madrid មាន​តម្លៃ​ខ្លួន​ជាង​ ៦៣​លាន​ដុល្លារ​។

៧. Giovanni Reyna៖ ខ្សែ​បម្រើ​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Borussia Dortmund មាន​តម្លៃ​ខ្លួន​ជាង​ ៤៨​លាន​ដុល្លារ​។

៨. Gavi៖ ខ្សែ​បម្រើ​មាន​វ័យ​១៧ឆ្នាំ​ មក​ពី​ក្លឹប​ Barcelona មាន​តម្លៃ​ខ្លួន​ជាង​ ៤៦​លាន​ដុល្លារ​។

៩. Nuno Mendes៖ ខ្សែ​ការពារ​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ជាង​ ៤៦​លាន​ដុល្លារ​។

១០. Karim Adeyemi៖ ខ្សែ​ប្រយុទ្ធ​មាន​វ័យ​១៩ឆ្នាំ​ មក​ពី​ក្លឹប​ Red Bull Salzburg មាន​តម្លៃ​ខ្លួន​ជាង​ ៤០​លាន​ដុល្លារ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី