Suzuki Nex Crossover ឆ្នាំ២០២២ បំពាក់ប្រព័ន្ធជួយសន្សំសំចៃសាំង តម្លៃ ១៥០០ដុល្លារ

  • 2022-01-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Suzuki បាន​ចេញ​លក់​ម៉ូតូ Nex Crossover ឆ្នាំ​២០២២ ដែល​ការឌីហ្សាញរបស់​វាដូចស៊េរីមុនដែរ ពោលគឺ​មាន​រូបរាងស្អាតទំនើប ផ្តល់ភាពរីករាយ​ក្នុងការជិះកម្សាន្ត និង​មានទំនុកចិត្ត​ក្នុងការបើក​គ្រប់ស្ថានភាពផ្លូវ ពិសេស​គឺសន្សំសំចៃ។

ម៉ូតូប្រភេទ scooter នេះ ប្រើម៉ាស៊ីនចំណុះ ១១២,៨សេសេ បំពាក់​ប្រព័ន្ធ​ប្រអប់លេខអូតូ CTV។ មិនតែប៉ុណ្ណោះ វា​បំពាក់​ប្រព័ន្ធសេនស័រចំនួន៦ ដែល​ដំណើរ​ជាមួយ​ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន ECU ជួយដល់​ការសន្សំសំចៃ​សាំង។

Suzuki Nex Crossover មាន​ប្រវែង ១៨៩០មម ទទឹង ៧៦៥មម កម្ពស់ ១០៥៥មម (កម្ពស់កែប ៧៤០មម) និងកម្ពស់ពីដីមកបាត ១៥០មម។ ទម្ងន់របស់វា ៩៤គីឡូក្រាម ហើយធុងផ្ទុកសាំងបានចំណុះ ៣,៦លីត្រ។

ជាមួយអេក្រង់ឌីជីថលលើម៉ូតូនេះ គឺ​វាបង្ហាញ​នូវ​ល្បឿន ចម្ងាយ កម្រិតសាំង សញ្ញា​ឱ្យប្តូរប្រេងម៉ាស៊ីន និង​សញ្ញាផ្សេងៗ។ វា​ក៏ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធឱ្យដំណឹង​ពេល​មានចោរ​ចង់លួចម៉ូតូទៀតផង។

ក្រុមហ៊ុន Suzuki បាន​ដាក់​លក់​ម៉ូតូនេះនៅប្រទេសថៃ ក្នុងតម្លៃ ៤៩ ៩៩៩បាត ឬ ១៥០៤ដុល្លារ ដែល​មាន​ជម្រើស​ពណ៌ខ្មៅ-លឿង, ខ្មៅ-ក្រហម និង​ខ្មៅសុទ្ធ៕

ប្រភព៖ autonews   ប្រែ​សម្រួល៖ សំភី