Pep ឈ្នះ​ពាន​ អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​របស់​ PL ជា​លើក​ទី​១១

  • 2022-01-14 12:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​ឈ្នះ​ពាន​ អ្នក​ចាត់​ការ​ឆ្នើម​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២១​ របស់​ Premier League​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​លីគ​កំពូល​នេះ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នកចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាន​ដឹក​នាំ​ឈ្នះ​ប្រកួត​ទាំង​អស់​តែ​ម្ដង​ ដែល​សរុប​គឺ​ ៧ប្រកួត​។

ការ​ឈ្នះ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា​ ឈ្នះ​នឹង​ Aston Villa ២-១, Watford ៣-១, Wolves ១-០, Leeds ៧-០, Newcastle United ៤-០, Leicester City ៦-៣ និង​ ឈ្នះ​នឹង​ Brentford ១-០។

ការ​ទទួល​បាន​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​របស់​ PL នេះ​ ជា​លើក​ទី​១១ សម្រាប់​ Pep ចាប់​តាំង​ពី​មក​ដឹក​នាំ​ Man City មក​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី