ខ្លាំង​មិន​ធម្មតា​ទេ! បេក្ខជននិទ្ទេស A តែម្នាក់ របស់មណ្ឌលគីរី បាន A ៦មុខ អត់ តែ១មុខទេ

  • 2022-01-15 02:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទីថ្ងៃទី ១៥ មករា ឆ្នាំ ២០២២ នេះក្រសួងអប់រំបានប្រកាស លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់បណ្តាយខេត្តហើយ ជាពិសេសយើងក៏បានរកឃើញបេក្ខជនជើងខ្លាំងម្នាក់ដែលជាសិស្សនិទ្ទេស A តែម្នាក់គត់មកពីខេត្តមណ្ឌលដលគិរី មានឈ្មោះថា ងិន អ៊ីយាន សិស្សវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ពោលគឺបេក្ខជនរូបនេះទទួលនិទ្ទេស A ស្ទើរ គ្រប់មុខវិជ្ជា លើកតែភាសាអង់គ្លេសដែលគេទទួលបាននិទ្ទេសB។

សូមជម្រាបថា បេក្ខជន ងិន អ៊ីយាន ជាសិស្ស តែម្នាក់ ដែលទទួលបាននិទ្ទេស A នៅខេត្តមណ្ឌលគិរី ខណ:ដែល បេក្ខជនបាក់ឌុបដែល ប្រឡងជាប់ទូទាំងប្រទេស មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់ ។

នៅក្នុងនោះ បេក្ខជនមកពីរាជធានីមានសិស្សនិទ្ទេស A ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

អត្ថបទដោយ៖ សាន សុធារដ្ឋ