ព្រះ​...អូមីក្រុង​ទាំង​អស់! តួលេខ​ឆ្លង​ថ្ងៃ​នេះ​ច្រើន ក្នុង​សហគមន៍​ដល់​ទៅ ១៦នាក់​ឯណោះ

  • 2022-01-15 05:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល ទើប​នឹង​ប្រកាស​តួលេខ​ថ្មី​នៃ​អ្នក​វិជ្ជមាន​កូវីដ១៩​ប្រចាំ​ថ្ងៃ ដែល​មាន​ដល់​ទៅ ៤៥ នាក់ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ២សប្ដាហ៍​ចុង​ក្រោយ ហើយ​នៅ​ក្នុង​នោះ សុទ្ធ​ជា​ប្រភេទ​អូមីក្រុង​ទាំង​អស់។

នេះ​លទ្ធផល​ផ្ទៀងផ្ទាត់​ដោយ​ម៉ាស៊ីន PCR ហើយ​គួរ​កត់​សម្គាល់​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​សុទ្ធ​ជា​ប្រភេទ អូមីក្រុង ទាំង​អស់​នេះ មាន​ចំនួន ១៦ករណី ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ថែម​ទៀត។ គិត​ត្រឹម​ថ្ងៃ​នេះ ករណី​វិជ្ជមាន​កូវីដ​១៩​នាំ​ចូល​សរុប​មាន​ចំនួន ២០ ១៣៩នាក់ ក្នុង​នោះ​ករណី​នាំ​ចូល​អូមីក្រុង​មាន​ចំនួន ២៩ករណី។

ដោយ​ឡែក​ការ​ឆ្លង​អូមីក្រុង​ក្នុង​សហគមន៍​វិញ គិត​ត្រឹម​រយៈ​ពេល​ដូច​គ្នា គឺ​មាន​ចំនួន ៥០ករណី​ហើយ ហើយ ១៦ករណី គឺ​​ជា​លទ្ធផល​នៅ​ថ្ងៃ​នេះ។ ស្ថានភាព​អូមីក្រុង កំពុង​គំរាម​កំហែង​សហគមន៍​ក្នុង​ស្រុក​សារ​ជា​ថ្មី។ ដើម្បី​ទប់​ទល់​ការ​គំរាម​កំហែង​នេះ រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រូតរះ​ទៅ​ចាក់វ៉ាក់សាំង​ដូស​ជំរុញ​ទាំង​អស់​​គ្នា ជាមួយ​គ្នា ត្រូវ​ប្រកាន់​ខ្ជាប់ ៣កុំ ៣ការពារ​ផង៕

អត្ថបទ៖ ទារិកា