Honda ចេញម៉ូតូ PCX160 ម៉ូដែលពិសេសថ្មីទំនើបបំផុត តម្លៃ ២៨០០ដុល្លារ
- 2022-01-17 03:32:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ចេញម៉ូតូ PCX160 ម៉ូដែលពិសេសថ្មីទំនើបបំផុត តម្លៃ ២៨០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda បានបញ្ចេញជាផ្លូវការនូវម៉ូតូ PCX160 Endless Sport Edition ដែលជាមូដែលពិសេសថ្មីទំនើបបំផុត បំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងជាម៉ូតូដែលផ្តល់ភាពកម្សាន្តរីករាយដល់អ្នកបើកបរ។
ម៉ូតូ PCX នេះ ចេញមកជាមួយនឹងទស្សនៈថា ការបើកបរគ្រប់ស្ថានភាពផ្លូវដោយគ្មានទីបញ្ចប់។ ការឌីហ្សាញបែបស្ព័រលើតួម៉ូតូទាំងមូល គឺផ្តល់នូវអារម្មណ៍រំភើបជាមួយនឹងក្រូមេពណ៌ក្រហម ហើយពណ៌ក្រហមនេះត្រូវបានដាក់ជាពណ៌ហាយឡាយនៅផ្នែកខាងក្រោម និងដែកសម្រាប់កាន់ខាងក្រោយ។
PCX160 Endless Sport Edition ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ដែលជាប្រភេទម៉ាស៊ីនថ្មី។ វាបំពាក់បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយប្រព័ន្ធគ្រប់គ្រង HSTC ក្នុងការជួយរក្សាលំនឹងកង់ ពេលបើកបរ។ វាកាន់តែផ្តល់នូវទំនុកចិត្តដល់អ្នកបើកបរជាមួយហ្វ្រាំងឌីសមុខក្រោយ ដោយបំពាក់ ABS ចៀសវាងមិនឱ្យកង់ម៉ូតូអូស ពេលចាប់ហ្វ្រាំងបន្ទាន់។
ម៉ូតូប្រភេទ Scooter ពណ៌ខ្មៅក្រហមនេះ ប្រើសោ smart key មានរន្ធសាកថ្ម USB C បំពាក់ចង្កៀង LED រាងអក្សរ U និងកុងទ័រឌីជីថល ដែលបង្ហាញពីល្បឿន ចម្ងាយបើកបរ កម្រិតសាំងក្នុងធុង និងសញ្ញាផ្សេងៗសម្រាប់ផ្តល់ដំណឹងឱ្យអ្នកបើកបរ ព្រមទាំងឃ្លុបក្រោមកែបមានទំហំធំ ផ្ទុកឥវ៉ាន់បានច្រើន។
Honda បានដាក់លក់ម៉ូតូ PCX នេះ ក្នុងប្រទេសថៃ ដោយមានតម្លៃ ៩៣ ៤០០បាត ឬ ២៨០៩ដុល្លារអាមេរិក៕