ប៉ូលិស បង្ហាញវត្ថុតាងសំខាន់ៗ និងរឿងពិតនាំឱ្យ Michael Poupart ប្រើកាំភ្លើង​​​​​បាញ់សម្លាប់ខ្លួន​

  • 2022-01-17 08:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៦ មករា វេលាម៉ោង១១និង៣០នាទីយប់សេចក្តីរាយការណ៍ព័ត៌មានមួយបង្ហាញថា ប៉ុស្តិ៍ប៉ូលិសនៃការស្លាប់យ៉ាងរន្ធត់នៅក្នុងផ្ទះមួយនៅមួយកន្លែងសង្កាត់ Lat Phrao ខណ្ឌ Lat Phrao ទីក្រុងបាងកក បានឱ្យដឹងថាអតីតតារាសម្ដែងជើងចាស់ Michael Poupart អាយុ 52 ឆ្នាំ ជាតារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសថៃ។

អតីតតារាសម្ដែង Michael Poupart

បន្ទាប់ពីក្រុមប៉ូលិសជំនាញ់បានចុះទៅដល់កន្លែងកើតហេតុបានរកឃើញវត្ថុតាងមួយចំនួន និងមូលហេតុដែលនាំឱ្យ Michael Poupart ឈានដល់សម្លាប់ខ្លួនឯងដោយប្រើប្រាស់ **កាំភ្លើងខ្លីទំហំ .២២ ម.ម បាញ់ចំក្បាល** ហើយបានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់គេងរបស់គាត់។

អតីតតារាសម្ដែង Michael Poupart

ទន្ទឹមនឹងនេះប៉ូលិសក៏បានបង្ហាញផងដែរថា ដោយសារតែអ្នកស្លាប់មានជំងឺពីកំណើត គឺជំងឺខ្សោយសាច់ដុំ និងមានជំងឺបាក់ទឹកចិត្ត ដែលអតីតតារាសម្ដែងរូបនេះទទួលការព្យាបាលជាយូរមកហើយ ក្នុងនោះប៉ូលិសបានរកឃើញថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួនធំនៅក្នុងបន្ទប់។ ទើបជាមូលហេតុបណ្ដាលឱ្យ Michael Poupart ប្រើអាវុធបាញ់សម្លាប់ខ្លួនឯង៕

ប្រភព៖ thairath   ប្រែសម្រួល៖ PAV SREY PICH