កុំទាន់ជ្រួលជ្រើមរក២០២២! មើលតម្លៃ Super CUB 110 ឆ្នាំ២០២១ ទិញជិះសិនទៅ
- 2022-01-18 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់ជ្រួលជ្រើមរក២០២២! មើលតម្លៃ Super CUB 110 ឆ្នាំ២០២១ ទិញជិះសិនទៅ
ចន្លោះមិនឃើញ
Honda Super CUB បំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ស៊េរីឆ្នាំ២០២១ ដែលមានការឌីហ្សាញថ្មី បែបបុរាណកាត់សម័យ មើលទៅរឹតតែទាក់ទាញចិត្តពីអ្នកប្រើប្រាស់នៅខ្មែរជាច្រើន។
Honda Super CUB C110 បានបំពាក់នូវម៉ាស៊ីន Honda Smart Engine ថ្មី ដែលជួយសន្សំសំចៃសាំង អាចជិះបានចម្ងាយ ៧០គីឡូម៉ែត្រ ដោយវាសុីសាំងត្រឹមតែ ១លីត្រប៉ុណ្ណេះ។ វាត្រូវបានផលិតឡើងបំពាក់មកជាមួយគ្រោងឆ្អឹងរឹងមាំ ប៉ុន្តែមានទម្ងន់ស្រាលជាងមុន ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងទប់លំនឹងបានប្រសើរជាងមុន ថែមទៀតផង។
បន្ថែមពីនេះ ចំណុចទាក់ទាញពិសេសមួយចំនួនទៀតមានដូចជា កែបវែង, កុងទ័រទាន់សម័យជាងមុន, ចង្កៀងមុខ LED រាងមូល និង កញ្ចក់មើលចំហៀងរាងមូល ជាដើម។ ម៉ូតូនេះបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ជាមួយបច្ចេកវិទ្យា PGM-Fi និងចង្កឹះលេខ ៤វគ្គ មានកម្រិតស៊ីសាំង ៧១,៤គីឡូម៉ែត្រ/១លីត្រ។
ថ្មីៗនេះក៏មានដំណឹងបីការប្រកាសចេញស៊េរីថ្មីឆ្នាំ២០២២ តែចំពោះវត្តមានមកដល់ទីផ្សារប្រទេសកម្ពុជានៅមិនទាន់បានដឹងនៅឡើយទេ។ ងាកមកមើលតម្លៃរបស់ Honda Super CUB C110ឆ្នាំ២០២១ វិញតាមប្រភពពីលោក សីហា អ្នកម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់មានតម្លៃខ្ទង់ ២ ៣៥០ដុល្លារ។ វាមាន ៥ ពណ៌ គឺ ពណ៌ស , ពណ៌ក្រហម, ស-លឿង, ស-ខៀវ និង ស-ផ្កាឈូក៕
រូបភាព៖ Seyha Motor