Real ត្រៀមជិត ៤០០លានដុល្លារ ដើម្បីចំណាយក្នុងការទិញយក Haaland
- 2022-01-17 13:45:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ត្រៀមជិត ៤០០លានដុល្លារ ដើម្បីចំណាយក្នុងការទិញយក Haaland
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានត្រៀមលុយចំណាយជិត ៤០០លានដុល្លារ ដើម្បីចាយក្នុងការទិញយក ខ្សែប្រុយុទ្ធ Erling Haaland ពីក្លឹប Borussia Dortmund នេះបើតាម Mirro ដែលមានចុះផ្សាយលើសារព័ត៌មាន Marca។
បើតាមប្រភពដដែលនេះ ខាង Real ចង់បាន Haaland រហូតមកដោយនៅខណៈនេះហ៊ានត្រៀមលុយជិត ៤០០លានដុល្លារ ដើម្បីចំណាយលើការទិញយក ខ្សែប្រយុទ្ធរូបនេះពី Dortmund ដែលរាប់បញ្ចូលថ្លៃរ៉ាប់រងទាំងអស់ដូចជា ថ្លៃចំណាយលើតម្លៃខ្លួនរបស់កីឡាករនេះ ប្រាក់ពលកម្ម ប្រាក់ឧបត្ថម្ភផ្សេងៗ ថ្លៃភ្នាក់ងារជាដើម។
ចំពោះ Haaland វិញក៏ត្រូវសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមកដែរថា កីឡាករនេះក៏មានចិត្តចង់មក Real ផងដែរ៕