អតីតសមាជិក T-ARA ត្រៀមចូលរោងការជាមួយកីឡាករបាល់ទាត់ លាភាពក្រមុំនៅពេលខាងមុខ
- 2022-01-18 01:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតសមាជិក T-ARA ត្រៀមចូលរោងការជាមួយកីឡាករបាល់ទាត់ លាភាពក្រមុំនៅពេលខាងមុខ
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ផលិតកម្ម Think របស់ Soyeon បានប្រកាសព័ត៌មានថា តារាស្រីរូបនេះនឹងរៀបការជាមួយនឹងកីឡាករបាល់ទាត់ម្នាក់ឈ្មោះ Jo Yoo Min នាពេលខាងមុខ។
សេចក្ដីប្រកាសទាំងស្រុងបានបញ្ជាក់ថា៖ «តារាចម្រៀង/សម្ដែង Soyeon នឹងរៀបការជាមួយនឹងកីឡាករបាល់ទាត់មកពីក្លឹប Suwon FC មានឈ្មោះថា Jo Yoo Min នាពេលខាងមុខ។ តាមពិតគូស្នេហ៍មួយគូនេះ គ្រោងរៀបចំពិធីមង្គលការតាំងពីខែវិច្ឆិកា ប៉ុន្តែដោយសាររដូវកាលបាល់ទាត់ធ្វើឲ្យ Yoo Min មានការរវល់ខ្លាំង ដូច្នេះ Soyeon ក៏រវល់ក្នុងការជួយសម្រួលបន្ទុកមួយចំនួនរបស់គូអនាគតរបស់ខ្លួនដែរ។ សូមចូលរួមអបអរសាទរសម្រាប់ថ្ងៃពិសេសរបស់គូស្នេហ៍មួយនេះ ហើយបន្តតាមដាននូវការងារផ្សេងៗរបស់ Soyeon ក្នុងអាជីពសិល្បៈនេះតទៀត»។
យ៉ាងណាមិញ គូដណ្ដឹងរបស់ Soeyon គឺលោក Jo Yoo Min មានអាយុ ២៥ឆ្នាំ គឺជាខ្សែបម្រើរបស់ក្លឹប Suwon FC ហើយអ្នកទាំងពីរ ស្រឡាញ់គ្នា ៣ឆ្នាំហើយ៕