ស៊ុក សុភា និយាយត្រូវម្យ៉ាងដែរ! មិនបាច់ប្រាប់តម្លៃ តែអ្នកស្រឡាញ់ និងធ្លាប់ជិះកង់ប្រភេទនេះ ទើបដឹង

  • 2022-01-18 07:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១៨ ខែមករា នេះ អតីតតារាសម្ដែងប្រុស ស៊ុក សុភា បានបង្ហាញកង់១គ្រឿងមានតម្លៃខ្ទង់ពាន់ដុល្លារ តាមបណ្ដាញសង្គមFacebook។ លោក ចោទជាសំណួរថា “បងប្អូនសាកទាយមើល តើកង់នេះមានតម្លៃប៉ុន្មានពាន់ដុល្លារ?

សំណួរដែលពុំមានការផ្ដល់ចម្លើយ ឬបកស្រាយពីលោក ស៊ុក សុភា ទាំងនៅក្នុងComment និងក្នុងកិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបង្ហោះរូបថតដោយមានភ្ជាប់សំណួរនេះ ត្រូវបានមហាជន ជាពិសេសអ្នកធ្លាប់គាំទ្រលោកកើតជាចម្ងល់ ហើយចង់ដឹងកាន់តែខ្លាំងពីតម្លៃពិតរបស់កង់១គ្រឿងនោះ។

កង់ពណ៌ខ្មៅ ម៉ាក WORKS នេះ ត្រូវបានមិត្ដរបស់លោកម្នាក់បង្ហើបតម្លៃថា៖ “Brand ថ្លៃ តម្លៃមិនក្រោម៨០០០ដុល្លារ ទេ…សម្លាញ់”។ រីឯអ្នកខ្លះទៀតថា កង់នេះមានតម្លៃ៤១៥០ដុល្លារ ខណៈដែលអ្នកខ្លះទៀតថា វា មានតម្លៃខ្ទង់១ម៉ឺនដុល្លារ។ ទោះជាយ៉ាងណា តម្លៃពិតប៉ុន្មាននោះ គឺមានតែលោក ស៊ុក សុភា និងអ្នកលក់កង់នោះប៉ុណ្ណោះដែលដឹង។

Sabay បានព្យាយាមទាក់ទងអតីតតួអង្គល្បីក្នុងចម្រៀងខ្សែរឿង “ទុំ ទាវ” ស៊ុក សុភា ដើម្បីស្រាយចម្ងល់របស់មហាជន នៅមុននេះបន្ដិច ប៉ុន្ដែលោកបដិសេធមិនផ្ដល់ចម្លើយ ឬបញ្ជាក់លើតម្លៃកង់ដែលលោកទិញនោះទេ។

ស៊ុក សុភា៖ “ខ្ញុំអត់ចង់ចុះអីទេ…គ្រាន់តែថាមើលឃើញអីនិយាយតាមហ្នឹងទៅ ហើយខ្ញុំអត់ចង់បញ្ជាក់ទេ រឿងតម្លៃនោះ គេអ្នកធ្លាប់ជិះគេដឹងហើយតម្លៃហ្នឹង…អគុណខ្ញុំរវល់ភ្ញៀវបន្ដិច”។

អតីតតារាសម្ដែងសក់ខ្លី សម្បូរពុកចង្ការ ស៊ុក សុភា ទើបតែជួបរឿងបែកប្រាក់គ្រួសារនៅក្រៅប្រទេសដោយបន្សល់ទុកកូនប្រុស-ស្រី៤នាក់។ បច្ចុប្បន្នលោក កំពុងរស់នៅស្រុកខ្មែរ ហើយទើបបើកដំណើរការហាងផឹកស៊ីមួយកន្លែងឈ្មោះ“ដូង” ស្ថិតនៅម្ដុំសង្កាត់ដង្ហោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ គេមើលឃើញថា តារាប្រុសរូបនេះ មានលទ្ធភាពច្រើនក្នុងការរបស់ប្រើប្រាស់ថ្លៃៗ និងបើកហាងថ្មី បន្ទាប់ពីលោកមកនៅស្រុកខ្មែរ៕

ជិន សុភ័ក្ដ្រ