ធ្លាយសារសម្លេងចុងក្រោយផ្ញើលាអតីតសង្សាសំណព្វចិត្តមុនពេល Michael បាញ់សម្លាប់ខ្លួនឯង

  • 2022-01-18 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីដំណឹងស្លាប់យ៉ាងរន្ធត់របស់អតីតតារាសម្ដែង Michael Poupart បានផ្សព្វផ្សាយស្ទើរពេញផ្ទៃ ប្រទេសថៃ ស្រាប់តែលេចមុខនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាអតីតមិត្តស្រីតារារូបនេះ បានទម្លាយ សារយ៉ាងវែងរបស់ Michael ផ្ញើរលានាងមុនពេលបាញ់សម្លាប់ខ្លួន។

នៅថ្ងៃទី១៨ មករានេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ មានកិច្ចសម្ភាសន៍ជាមួយមិត្តស្រីរបស់ Michael ដែលជាម្តាយរបស់តារាចម្រៀង-តារាសម្តែងវ័យក្មេង Bas Suradet ។ អតីតមិត្តស្រី Michael បានរៀបរាប់ថាពួកគេបានស្គាល់គ្នារយៈពេលជាង២០ឆ្នាំ មកហើយអ្នកទាំងពីរក៏ទើបតែបែកគ្នារយៈពេល ៥ ទៅ៦ខែ នេះ។ ទោះបីជាបែកគ្នាហើយក្ដីអ្នកទាំងពីរនៅតែរាប់អាន និងនិយាយទូរស័ព្ទជាមួយគ្នា។

អ្នកស្រីបានបន្ដថានៅថ្ងៃទី ១៥ ខែមករា នៅពេលដែលជជែកគ្នាជាមួយ Michael មានការខឹងសម្បារយ៉ាងខ្លាំង(ដោយមិនបញ្ជាក់អំពីមូលហេតុ)។ បន្ទាប់មកលោក Michael បានផ្ញើរសារសម្លេងទៅឱ្យអ្នកស្រីថា៖ “បើជីវិតក្រោយមានសង្ឃឹមពិត យើងជួបគ្នាម្តងទៀត ចាំថាស្រលាញ់អ្នកអស់ពីចិត្ត។ ទោះបីជាវាខុសក្នុងជីវិតនេះ វានឹងក្លាយជារឿងអតីតកាល ហើយមិនអាចយកត្រឡប់មកវិញបានឡើយ ”។

Michael ផ្ញើរសារសម្លេងជូនអតីតមិត្តស្រី៖ “ខ្ញុំចង់និយាយនៅប្រយោគចុងក្រោយថា Goodbye darling ស្រលាញ់អ្នកអស់ពីចិត្ត មិនអាចនឹកអ្នកក្នុងជីវិតនេះបានទេ ហើយខ្ញុំមិនអាចរស់នៅដោយគ្មានអ្នកក្នុងជីវិតរបស់ខ្ញុំបានទេ។ សូមអោយខ្ញុំរួចផុតពីទុក្ខ អរគុណ ខ្ញុំគ្រាន់តែនិយាយលា ៕”

ប្រភព៖ Kapook   ប្រែសម្រួល៖ PAV SREY PICH

អត្ថបទពេញនិយម