ដើម្បីការពារ! មកដឹងរឿងរ៉ាវ អ្នកពាក់ព័ន្ធអូមីក្រុង ពីជនបរទេស២នាក់ ដែលដើរលេងស៊ីចាយនៅបាត់ដំបងថ្ងៃមុន យ៉ាងណាហើយ

  • 2022-01-18 09:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបាន ចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង បុរសជនជាតិបរទេស២នាក់ ជាអ្នកទេសចរណ៍ ជនជាតិស្វីស ឈ្មោះ Dominic Fluckiger អាយុ៤០ឆ្នាំ និងឈ្មោះ Silvan kung អាយុ ៤៧ឆ្នាំ រួចមក ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានបង្ហាញអំពីប្រវត្តិធ្វើដំណើរ ទីតាំងនិងអ្នកពាក់ព័ន្ធរហូតដល់ទៅ ១១នាក់។

កន្លែងដែលអ្នកជំងឺស្នាក់នៅគឺសណ្ឋាគារឃីងហ្វី (KingFy) ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សរុបចំនួន ១១នាក់ (ស្រី ៧នាក់) ក្នុងនោះ អ្នកប៉ះពាល់ដោយផ្ទាល់ចំនួន ៦នាក់ (ស្រី៣នាក់) និងប៉ះពាល់ដោយប្រយោលចំនួន ៥នាក់(ស្រី៤នាក់)។ លទ្ធផលតេស្តរហ័ស និងបញ្ជាក់ដោយ GeneXpert គឺអវិជ្ជមាន ចំនួន ១០នាក់ ហើយបុរសម្នាក់ធ្វើការនៅ សណ្ឋាគារ ឃីងហ្វី (King Fy) មានលទ្ធផលតេស្តរហ័សអវិជ្ជមាន និងបញ្ជាក់ GeneXpert វិជ្ជមាន ជាមួយនឹង បន្ទុកមេរោគទាបខ្លាំង(low viral load) ដែលតម្រូវឱ្យបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ជាលទ្ធផល គឺវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា (DELTA)។

សូមជម្រាបថា នៅព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទដែលតា (DELTA) រូបនោះ គឺគ្មានរោគសញ្ញា បានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសពេញលេញ រួមទាំងដូសជំរុញផងដែរ និងត្រូវបាន នាំយកទៅសម្រាកនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់តំបន់ខេត្តបាត់ដំបង ដើម្បីញែកដាច់ ដោយឡែកឱ្យបានរហ័សតាមវិធានសុខាភិបាល ហើយនៅព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ករណ៍វិជ្ជមាន រូបនេះ ត្រូវបានអនុញ្ញាតឱ្យបន្តការព្យាបាលនៅផ្ទះ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើទោះបីជាខេត្តបាត់ដំបងមិនទាន់មានករណីវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron ) ក៏ពិតមែន ប្រជាពលរដ្ឋទាំងអស់ក៏នៅតែត្រូវបន្តអនុវត្តវិធាន “៣កុំ ៣ការពារ» ដែលបានដាក់ចេញដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានសុខាភិបាលនានាផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួនបំផុត និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នានៅពេលដល់វេនរបស់អ្នក។

ប្រភព៖មន្ទីរសុខាភិបាលខេត្តបាត់ដំបង

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម