ល្បីថា PSG ជឿជាក់នឹងអាចបន្តកុងត្រាថ្មីជាមួយ Mbappe
- 2022-01-18 13:31:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា PSG ជឿជាក់នឹងអាចបន្តកុងត្រាថ្មីជាមួយ Mbappe
ចន្លោះមិនឃើញ
ក្លឹប Paris Saint Germain ត្រូវបានប្រភពជាច្រើនថា មានភាពជឿជាក់នឹងបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Kylian Mbappe សម្រាប់បន្តនៅរដូវកាលក្រោយៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ESPN ។
បើតាមប្រភពខាងលើនេះ មួយរយៈនេះ ក្រុមគ្រួសាររបស់ Mbappe បានជួបពិភាក្សានិយាយពីរឿងនេះជាមួយថ្នាក់ដឹកនាំ PSG រហូតមក ដោយការពិភាក្សានោះទទួលបានលទ្ធផលវិជ្ជមាន ដោយ Mbappe នឹងអាចបន្តកុងត្រាថ្មីជាមួយ PSG ក្នុងរយៈពេលខ្លីណាមួយ។
ទោះជាយ៉ាងណាក្ដី Real នៅតែជឿជាក់នឹងអាចនាំយក Mbappe មកក្លឹបរបស់ខ្លួននៅរដូវកាលក្ដៅខាងមុខ ខណៈ PSG វិញតែងតែបង្ហាញចំហចង់ឲ្យកីឡាករនេះនៅបន្ត និងបានខិតរកមធ្យោបាយគ្រប់យ៉ាងដើម្បីសុំឲ្យគេព្រមនៅបន្ត។
Mbappe នឹងអស់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ខាងមុខ ដោយនៅក្នុងរដូវកាលនេះ គេចូលឲ្យក្លឹបនេះបាន ២៧ប្រកួតហើយ និងរកបាន ១៩គ្រាប់៕