មិនសរសើរមិនបាន! មិនត្រឹម​តែ​ដោះលើគោក តែ​មន្ត្រីយើងនៅតែបន្តបោសសំអាតគ្រាប់មីនយ៉ាង​សកម្ម ដល់ក្រោមទឹកទៀត!

  • 2022-01-19 04:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីកើតហេតុការណ៍គ្រោះថ្នាក់លើកងកម្លាំងដោះមីនកម្ពុជាដែលបានបណ្ដាលឲ្យស្លាប់៣នាក់ដោយសារតែការផ្ទះមីនតោនកន្លងមក បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទៅស្លុតចិត្តអាណិតដល់មន្ត្រីដោះមីនកម្ពុជាយើងជាខ្លាំង ដែលហ៊ានពលីជិវិតដើម្បីកម្ពុជា។ នៅថ្ងៃនេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់កម្ពុជា បានបង្ហាញពីពលិកម្មកិច្ចប្រតិបត្តិការបោសសំអាតសំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹកនៃអង្គភាពស៊ីម៉ាក់របស់កម្លាំងដោះមីនកម្ពុជាបន្ថែមទៀត ធ្វើឲ្យមានការចាប់អារម្មណ៍។

ទឹកចិត្ត មន្ត្រីដោះមីនរបស់យើងបើទោះបីជាឃើញមានមិត្តរួមក្រុមរបស់ខ្លួនមានគ្រោះថ្នាក់ក៏ដោយតែពួកគាត់នៅតែបន្តសម្មភាពដោះមីនដោយក្តីពេញចិត្តដដែល ពោលគឺធ្វើយ៉ាងណាឲ្យមាតុភូមិកម្ពុជាជាពិសេសដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាយើងទាំងមូល។

ទស្សនាសកម្មភាពកិច្ចប្រតិបត្តិការបោសសំអាតសំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹកនៃអង្គភាពស៊ីម៉ាក់របស់កងកម្លាំងដោះមីនយើងទាំងអស់គ្នា!។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម