យុទ្ធនាការទេសចរណ៍ថ្មី «Amazing Thailand New Chapter» នឹង​ស្តារសេដ្ឋកិច្ចថៃឡើងវិញ

  • 2022-01-19 09:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃបានសន្យាថានឹងបន្តជំរុញសកម្មភាពទេសចរណ៍ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បើទោះបីជាមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ក៏ដោយ។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់គាំទ្រដល់ផែនការរបស់ក្រសួងទេសចរណ៍ និងកីឡាសម្រាប់ការផ្សព្វផ្សាយវិស័យទេសចរណ៍ជាមួយនឹងយុទ្ធនាការថ្មី «Amazing Thailand New Chapter» ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែនេះ។

ថៃក៏គ្រោងនឹងគិតថ្លៃសំបុត្រចូលមកក្នុងប្រទសសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិម្នាក់ ៣០០បាត​ ចាប់ពីខែមេសាទៅ ដែលវានឹងត្រូវបញ្ចូលទៅក្នុងថ្លៃសំបុត្រយន្តហោះសម្រាប់អ្នកដំណើរ ឬក៏នឹងត្រូវបានប្រមូលដាច់ដោយឡែក។

ថ្លៃសំបុត្រថ្មីសម្រាប់ការចូលទៅក្នុងប្រទេសនេះ នឹងត្រូវប្រើប្រាស់ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍បន្ថែមទៀត និងផ្តល់ការធានារ៉ាប់រងប្រឆាំងនឹងគ្រោះថ្នាក់ និងការស្លាប់នៅក្នុងប្រទេសថៃ៕

ប្រភព៖ vnexpress   ប្រែសម្រួល៖ សៀនហួរ