ម៉ាដូណា ស្រែកយំផុងខ្លួនជំពាក់លុយគេជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ី

  • 2022-01-19 08:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនលាក់លៀមច្រើនតារាសម្ដែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយរឿងផ្ទាល់ខ្លួន ស្រែកយំពេញកម្មវិធីថាសព្វថ្ងៃខ្លួនស្ពាយបំណុលដល់ទៅ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ីរត់មិនព្រមបង់លុយ។

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លងបន្ទាប់តារាកំប្លែង ម៉ាដូណា បានចូលរួមកម្មវិធីសប្បាយៗ 3Fun បែរជាសម្រកទឹករហាមក្រោយទម្លាយរឿងពិតផ្ទាល់ខ្លួនថាបច្ចុប្បន្ននេះ លោកផុតខ្លួនជំពាក់បំណុលគេរហូតដល់ទៅ៥២ម៉ឺនដុល្លារ មូលហេតុគឺមកពីកូនតុងទីនធ្វើស៊ី។ ជំពាក់បំណុលជុំទិស ម៉ាដូណា ស៊ូលក់ឡាន លក់ខុនដូ លក់ដីគ្រ់កន្លែង និងលក់គ្រឿងអលង្ការដើម្បីចេញសងជំនួសកូនតុងទីនដែលធ្វើស៊ីទាំងការប្រាក់ និងប្រាក់ដើម។

ម៉ាដូណា ថ្លែងក្នុងកម្មវិធី៖ “ខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់ព្រោះវាជាលុយច្រើនខ្លាំងមែនទែនគឺ៥២ម៉ឺនដុល្លារដែលខ្ញុំត្រូវចេញសង ខ្ញុំគ្មានសល់អ្វីទេឡានក៏ខ្ញុំលក់ ខុនដូក៏ខ្ញុំលក់ របស់របរជាប់ខ្លួនទាំង ប៉ុន្មានលក់គ្មានសល់ទេ គឺយកទៅសងគេទាំងការប្រាក់ និងប្រាក់ដើម ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំនៅ ជំពាក់គេជាង៣០ម៉ឺនទៀត”។

បន្ទាប់ពីជួបប្រទះវិបត្តិជំពាក់លុយកម្រិតធ្ងន់ធ្ងរបែបនេះ ម៉ាដូណា បន្តប្រាប់ថាលោកទទួលរងរឿងច្រើនណាស់មានគេនិយាយដើមអាក្រក់ៗជាច្រើនពីលោក រហូតដល់ពេលមួយ ម៉ាដូណា គិតអ្វីលែងធ្វើដំណើរទៅក្រុងព្រះសីហនុម្នាក់ឯង ដើម្បីបំបាត់ភាពទុក្ខព្រួយដែលកំពុងជួបដោះស្រាយមិនចេញប៉ុន្តែយ៉ាងក្ដីលោកនៅតែរឹងមាំខំប្រឹងធ្វើការរកស៊ី ដើម្បីដោះបំណុលដែលនៅសល់ជាង៣០ម៉ឺនដុល្លារ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម