ប្រវត្តិឈឺចាប់! ​គ្រួសារក្បត់ជាតិត្រកូលអភ័យវង្ស កូនខ្មែរចងចាំមិនភ្លេច!

  • 2022-01-20 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភ័យវង្សបែន ឬ “ចៅហ្វាបែន” ជាគ្រួសារក្បត់ជាតិខ្មែរដ៏ធំបំផុត និងជាខ្ញុំបម្រើដាច់ថ្លៃ របស់ស្ដេចសៀមគ្រប់ៗជំនាន់ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ត្រកូលអភ័យវង្សនេះបានតាមបម្រើស្ដចសៀមដ៏ ស្មោះស្ម័គ្រ ហើយដើម្បីផលប្រយោជន៍សៀម ពួកគេសុខចិត្តធ្វើបាប ជិះជាន់គាបសង្កត់ កាប់សម្លាប់ជាតិសាសន៍ខ្មែរអស់ជាច្រើនលើសលប់។ នេះបើឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល។

ជាងនេះទៅទៀត គ្រួសារនេះ បានចាប់បង្ខំ កងទ័ពខ្មែរឱ្យទៅជួយសៀមច្បាំងជាមួយប្រទេសភូមា ហើយក្រោយពេលត្រឡប់មកពីច្បាំងជាមួយភូមាវិញ ស្ដេចសៀមបានបញ្ជាឲ្យ ចៅហ្វាបែន បញ្ជូនកងទ័ពទៅជួយស្តេចយ៉ាឡុង ដើម្បីវាយប្រហារ ទៅលើកងទ័ពបះបោរតៃសឺងថែមទៀត ក្រៅពីនេះត្រកូលអភ័យវង្ស បានកេណ្ឌប្រជា រាស្ត្រខ្មែរមួយម៉ឺននាក់ ឱ្យទៅជីកប្រឡាយនៅឯស្រុក សៀម។

ដោយសារមើលឃើញពីភាពស្មោះត្រង់ របស់គ្រួសារបែន ស្ដេចសៀមបានតែងតាំងជា ចៅហ្វាបែនជាហ៊ួមឿង ចៅហ្វាយខេត្ត បាត់ដំបងនៅឆ្នាំ១៧៩១ មានងារជា ចៅពញាអភ័យភិ បេសវិសេសសង្គ្រាមរាម។ ដូច្នេះចាប់តាំងពីពេល នោះមក ក្រុមគ្រួសាររបស់ចៅហ្វាបែន បានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្ត បាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ ដែលនាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ រហូតមក។

ចំណែកខេត្តដែលនៅខាងជើងខេត្តបាត់ដំបង មានខេត្តមង្គលបុរី សេរីសោភ័ណ និងកូរ៉ាត ឬ នគររាជ ពួកសៀមបានយកបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយស្ងាត់ៗនៅឆ្នាំ ១៧៩៥។ ទឹកដីខ្មែរបានបាត់បង់ទៅជាបន្តបន្ទាប់ ដោយសារតែក្រុមគ្រួសារក្បត់ជាតិ គ្រ អភ័យវង្សបែន ដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ ចេះតែពេល រណបសៀមដើម្បីរក្សាអំណាចរបស់ខ្លួន ក៏បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិច ម្តងៗទៅឱ្យសៀម។

ប្រភព៖ឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល(សៀវភៅកម្ពុជារវាងសៀម យួន និងអណានិគមបារាំង)

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី