កាសឥតខ្សែ Pixel Buds A-Series ចង់ទិញប្រើនេះតម្លៃវា!
- 2022-01-19 09:56:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសឥតខ្សែ Pixel Buds A-Series ចង់ទិញប្រើនេះតម្លៃវា!
ចន្លោះមិនឃើញ
Pixel Buds ជាកាសឥតខ្សែដែលត្រូវបានបញ្ចេញឡើង ដោយមានការឌីហ្សាញរូបរាងស្រស់ស្អាត់មិនចាញ់ AirPods របស់ Apple ឡើយ។ មិនខុសពី AirPods កាស Pixel Buds ក៏មានភ្ជាប់មកជាមួយប្រអប់សាក។
Google Pixel Buds វាត្រូវបានបង្កើតឡើងសម្រាប់ស្មាតហ្វូនមានប្រព័ន្ធប្រតិបត្តិការ Marshallow ឬខ្ពស់ជាងនេះដោយធ្វើការជាមួយជំនួយការសិប្បនិមិត្តឆ្លាតវៃ Google Assistant។ មានលក់នៅលើទីផ្សារប្រភពពីហាង សុខលី Pixel Buds A-Series មានតម្លៃត្រឹម ១០៩ដុល្លារប៉ុណ្ណេះ។
Pixel Buds ប្រើពេលសាកថ្មត្រឹម ១៥នាទី អាចស្ដាប់បានរហូតដល់ ៣ម៉ោង និងអាចភ្ជាប់ការខលរហូតដល ១ម៉ោង ៣០នាទី និងសាកបញ្ចូលតាមរយៈ USB-C។ វាគាំទ្រជាមួយការភ្ជាប់ទៅកាន់ស្មាតហ្វូនគ្រប់ម៉ូដែល ដែលដំណើរការលើ Android Marshmallow ឬខ្ពស់ជាងនេះ តាមរយៈមុខងារ Fast Pair៕