Dani Alves ចង់​ឲ្យ​ Messi បញ្ចប់​អាជីព​បាល់ទាត់​នៅ​ Barca

  • 2022-01-19 11:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Dani Alves បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Catalunya Radio នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ឲ្យ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi បញ្ចប់​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Barcelona នេះ​។

Alves បាន​និយាយថា​៖" Messi ជា​កំពូល​កីឡាករ​ប្រចាំ​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ វា​ពិត​ជា​ចម្លែក​ណាស់​ ដែល​បាន​មក​ដល់​ Barca ហើយ​អត់​ឃើញ​គេ​ និង​អត់​មាន​គេ​​នៅ​ក្រុម​របស់​យើង​។ អញ្ចឹង​បាន​ថា​ពេល​ខ្លះ​រឿង​វា​មិន​មែន​ចេះ​តែ​កើត​ឡើង​ ដូច​យើង​សុបិន​ចង់​បាន​នោះ​ទេ​។ ខ្ញុំ​ធ្លាប់​ប្រាប់​គេ​ហើយ​ៗ ថា​គេ​គ្មាន​កន្លែង​ណា​ទៅ​ ល្អ​ជាង​កន្លែង​នេះ​នោះ​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" គេ​ក៏​ធ្លាប់​និយាយ​បែប​ហ្នឹង​ផង​ដែរ​ ពេល​ខ្ញុំ​ចាក​ចេញ​ពី​ក្លឹប​នេះ​លើក​មុន​។ វា​ពិត​ជា​អស្ចារ្យ​មែន​ទែន​បើ​បាន​គេ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ទី​នេះ​។ បញ្ចប់​នៅ​ទី​នេះ​ ជា​ការ​ល្អ​បំផុត​សម្រាប់​ខ្លួន​គេ​ផ្ទាល់​ អញ្ចឹង​ក្លឹប​ Barca ហ្នឹង​គួរ​តែ​ចាត់ចែង​រឿង​ហ្នឹង​ឲ្យ​បាន​ "។

Dani Alves ទើប​តែ​ត្រលប់​មក​ Barca វិញ​នៅ​ខែ​មករា​នេះ​ ដោយ​គេ​ធ្លាប់​មក​លេង​ឲ្យ​ម្ដង​ និង​ធ្លាប់​រួមអាជីព​ជា​មួយ Messi កាល​ពី​ឆ្នាំ​២០០៨-២០១៦៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម