បានកូន២មិនទាន់អស់ចិត្ត ឥឡូវ Jay Chou ប្រកាសថាប្រពន្ធកំពុងទម្ងន់កូនទី ៣ហើយ

  • 2022-01-20 02:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិតៃវ៉ាន់ Jay Chou និងភរិយា Hannah Quinlivan កំពុង​ត្រៀមខ្លួនទទួល​ស្វាគមន៍កូន​ទី របស់ពួកគេ​នា​ពេល​ខាងមុខ។

ជាក់ស្ដែង​កាល​ពីថ្ងៃទី ១៧ ខែមករា ប្ដីប្រពន្ធមួយគូនេះ​ ទើប​តែ​បាន​អបអរសាទរថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៧ឆ្នាំ ហើយស្រាប់តែ​ប្រកាសពីដំណឹង​ល្អនៃកំណើតកូនទី នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២តែម្ដង មានន័យថា​ក្រោយមួយថ្ងៃនៃថ្ងៃខួបកំណើគម្រប់ ៤៣ឆ្នាំរបស់ Jay Chou កាល​ពីថ្ងៃទី១៨។

ពេល​បង្ហោះរូបភាព​លើ Instagram ភរិយាតារាចម្រៀងដ៏ល្បីរូបនេះក៏បាន​សរសេរ Caption ពីលើនោះដែរ ដោយបង្ហាញ​តម្រុយខ្លីថា៖ «លេខរៀងទី ៥ នឹងមកដល់ឆាប់ៗ» បន្ថែម​ដោយ Hashtag #teamboy or #teamgirl?

Jay Chou ជាស្វាមីបានបង្ហោះរូបភាពភរិយារបស់ខ្លួន ដែល​កំពុងពពោះចំៗតែម្ដង ដូច្នេះគ្មានអ្វីត្រូវសង្ស័យទៀតទេ។

យ៉ាងណា​មិញ​ ពេល​ទើបរៀបការ​ហើយភ្លាមៗ Jay Chou ធ្លាប់បាននិយាយថា​ លោកចង់​បានកូន ៥នាក់ ហើយមកដល់ពេល​នេះ​សង្កេតឃើញថា​បំណងប្រាថ្នា​របស់លោកបាន​សម្រេច​ហើយ។ ជាមួយគ្នានេះដែរ កូនទី ១ របស់លោក​និងភរិយា គឺជាកូនស្រីមាន​ឈ្មោះថា Hathaway និង​កូនប្រុសទី ២ ឈ្មោះថា​ Romeo អាយុ ៤ឆ្នាំ ហើយឆាប់ៗកូនទី នឹង​បង្ហាញខ្លួន៕

ប្រភព៖ DramaPanda   ប្រែ​សម្រួល៖ យី សុធារី