ទម្លាយតម្លៃនាំចូលឡាន Tesla Model X មួយគ្រឿង ត្រូវចាយលុយអស់ប៉ុន្មាន?

  • 2022-01-20 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី​កំពុងមានទីផ្សារច្រើននៅខ្មែរ តែបើនិយាយពីតម្លៃវិញ​មួយ​គ្រឿងៗ​ក៏ច្រើន។ ដោយសារវាជាប្រភេទរថយន្តអគ្គិសនី និងមានតម្លៃថ្លៃគួរសម តែបើយើងក្រឡេកមកមើលតម្លៃនាំចូលឡានវិញក៏​មិន​ណយ​ដែរ។

ជាក់​ស្ដែង​សម្រាប់​រថយន្ត Tesla Model X ស៊េរី​ឆ្នាំ២០១៦ មួយ​គ្រឿង​នេះវិញមុនពេលមកដល់ខ្មែរត្រូវចំណាយ​ច្រើន​គួរ​សម។ តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡានTesla Model X ស៊េរី​ឆ្នាំ២០១៦ ពីអាមេរិកផ្ទាល់ ដែល​ត្រូវ​ចំណាយ​ដូចខាងក្រោម៖

  • តម្លៃឡាន ៦ ០៩៩៩ដុល្លារ (តម្លៃនៅអាមេរិក)
  • តម្លៃពន្ធនាំចូល ១៩ ០០៥ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៤ ០០០ដុល្លារ

ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ Tesla Model X ស៊េរី​ឆ្នាំ២០១៦ មានតម្លៃខ្ទង់ ៨៨ ០៥៣ដុល្លារ។ សម្រាប់​រថយន្ត​អគ្គិសនី Tesla Model X ស៊េរី​ឆ្នាំ២០១៦ មួយទឹក​នេះ​បើ​គ្រាន់​តែ​គិត​ពី​តម្លៃ​នាំ​ចូល​សរុប​មុន​ពេល​ទម្លាក់​នៅ​ខ្មែរ​វា​ត្រូវ​ចំណាយ​លុយ​អស់​ខ្ទង់ ២៧ ០៥៤ដុល្លារ។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី