ប៉ាន់ ខែមម៉ានូ ទទួលបានតំណែងតួឯកពីរក្នុងពេលតែមួយទាក់ទងនឹងខ្សែជីវិតពិតរបស់សម្ដេចតេជោ?

  • 2022-01-20 09:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្លាយដំណឹងថា តារាសម្ដែងរាងខ្ពស់ស្រឡះ ប៉ាន់ ខែមម៉ានូ ទទួលបានឱកាសសម្ដែងជាតួអង្គឯកក្នុងMV “ជីវិតក្មេងវត្ដ" ដែលជាMV បង្ហាញពីជីវិតពិតរបស់សម្ដេចតេជោ កាលពីកុមារភាព។ នៅថ្ងៃនេះ លេចមុខលោកជាថ្មីទៀតនៅក្នុងចំណោមអ្នកសិល្បៈដែលនឹងថតខ្សែភាពយន្ដភាគរឿង "កូនប្រុសក្រោមពន្លឺព្រះរច័ន្ទពេញបូណ៍មី”។

លោក ប៉ាន់ ខែមម៉ានូ បានបញ្ចេញដំណឹងនេះតាមបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី២០ ខែមករា ថា រូបលោក និងក្រុមការងារផលិតខ្សែភាពយន្តភាគរឿង"កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី" ទទួលបានការស្វាគមន៍ និងសំណេះសំណាលយ៉ាងកក់ក្ដៅបំផុតពីសំណាក់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

តាមរយៈសារ និងរូបថតដែលបានបញ្ចេញជាសាធារណៈនេះ លោក ប៉ាន់ ខែមម៉ានូ អាចនឹងទទួលបានឱកាសជាតួអង្គសំខាន់មួយទៀតក្នុងរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី” ក្រៅពីទទួលបានជាតួឯកក្នុង MV “ជីវិតក្មេងវត្ដ” ដែលកំពុងដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង។ ទាក់ទង​រឿង​នេះ Sabay មិន​ទាន់អាច​ទាក់ទង​តារាប្រុសរូប​នេះ ដើម្បី​សូម​បញ្ជាក់​ការពិត​នៅ​ឡើយ គិត​ត្រឹម​ម៉ោង៤​កន្លះ ថ្ងៃ​នេះ។

រូបថតដែលបានបង្ហោះដោយលោក ប៉ាន់ ខែមម៉ានូ គេឃើញមានវត្ដមានរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ចាន់នីកា និងលោក ជា វណ្ណារិទ្ធ ជាដើម។ តារាសម្ដែងទាំងនោះបានថតជុំគ្នាជាមួយនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅខាងមុខទីបញ្ជាការដ្ឋានអង្គរក្ស៕

ជិន សុភ័ក្ដ្រ