ផ្ដាំតគ្នាផង អ្នកប្រើ Instagram ជិតរកលុយបានហើយ

  • 2022-01-21 03:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់កណ្ដាល ឆ្នាំ២០២០ Facebook បានបញ្ចេញ Subscriptions អាចឱ្យ Content Creator រកចំណូលបាន ពីសហគមន៍អ្នកគាំទ្រខ្លួន ហើយឥលូវនេះមុខងារដដែលបានពីពង្រីកទៅដល់ Instagram។។

Instagram Subscriptions ផ្តល់ឱ្យអ្នក Subscriber នូវមាតិកាល្អៗផលិតជាពិសេសដោយ Creator និងអត្ថប្រយោជន៍ផ្ដាច់មុខដៃទៀត ក្នុងនោះក៏មានអត្ថប្រយោជន៍បន្ថែមពី Subscriber Lives, Subscriber Stories និង Subscriber Badges ថែមទៀតផង។

បច្ចុប្បន្ន Instagram កំពុងសាកល្បងមុខងារនេះនៅ សហរដ្ឋអាមេរិច ជាមុន បើសិនជាដំណើរការល្អគេរំពឹងថា នឹងអាចប្រើប្រាស់នៅប្រទេសដទៃ អំឡុងពីរទៅបីខែខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានប្ដេជ្ញានឹងមិនគិតថ្លៃសេវារហូតដល់ ឆ្នាំ២០២៣ ពីអ្នកបង្កើតមាតិកា ដើម្បីបញ្ជាក់ពីការគាំទ្រដល់ Platform មួយនេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម