Budweiser និងតារាចម្រៀង ថេណា សហការគ្នា ដើម្បីលើកទឹកចិត្តឲ្យយុវជនចេះតស៊ូ មិនបោះបង់

  • 2022-01-21 03:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសា្របៀរ Budweiser កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានប្រកាសពីភាពជាដៃគូជាមួយនឹងលោកថេណា ដែលជាតារាឆ្នើមដ៏មានទេពកោសល្យម្នាក់របស់កម្ពុជា ក្នុងគោលបំណងពង្រឹងផ្នែកទីផ្សាររបស់ខ្លួន ក្នុងយុទ្ធនាការ «Never Stop Dreaming-Be A King»

តារាចំរៀងដែលមានស្រុកកំណើតនៅខេត្តកោះកុង រូបនេះ ដែលអាចរក្សាប្រជាប្រិយភាពរហូតទៅដល់ច្រើនជាង ១០ឆ្នាំនៅក្នុងប្រទេសកម្ពុជា បានលាតត្រដាងខ្សែវីដេអូខ្លីមួយដែលឆ្លុះបង្ហាញអំពីរឿងរ៉ាវជិវិតពិតដ៏អស្ចារ្យរបស់ខ្លួន ក្នុងការជម្នះភាពលំបាក និង ការបំបាក់ទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ភាពលំបាកទាំងនោះ ធ្លាប់បានធ្វើ ថេណា បោះបង់ចោលក្តីស្រមៃរបស់ខ្លួន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផ្តើមចេញពីមហិច្ឆិតានិងការជឿជាក់លើខ្លួនឯង ថេណា នៅតែបន្តរធ្វើអ្វីដែលខ្លួនស្រឡាញ់ ខិតខំស្វែងរកការបំផុសគំនិតថ្មី ស្វែងយល់ពីទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះតន្ត្រីតាំងពីវ័យក្មេង។ សម្រាប់ ថេណា តន្ត្រីមិនមែនគ្រាន់តែជាការរកប្រាក់ចំណូលទេ ប៉ុន្តែ រូបគេក៏ចង់បង្កើតអ្វីដែលខ្លួនស្រឡាញ់ ផងដែរ និងសង្ឃឹមថា មនុស្សនៅទីនោះនឹងចូលចិត្តសមិទ្ធផលដែលរូបគេបានបង្កើត។

លោក ថេណា បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ជាកិត្តិយសរបស់ខ្ញុំបាទ ដែលបានបង្ហាញនៅការកត់ត្រាទុករឿងរ៉ាវផ្សេងៗនៃភាពតស៊ូមួយនេះ ដោយសារតែមាន Budweiser ដែលបានបង្កើតរូបភាពទាំងនេះម្តងទៀត។ ទោះបីជា ខ្ញុំធ្លាប់អស់សង្ឃឹម តែខ្ញុំមិនដែលបោះបង់ ខ្ញុំកាន់ភ្លេងនៅក្នុងដៃ រួចដើរទៅរកក្តីស្រម៉ៃ ជាមួយអ្វីដែលខ្ញុំស្រឡាញ់។ តាមរយៈតន្ត្រី ខ្ញុំកាន់តែខិតខំបង្កើតច្នៃប្រឌិតអ្វីដែលប្លែកថ្មី និងធ្វើតាមគំនិតរបស់ខ្ញុំ។ បទចម្រៀងរបស់ខ្ញុំ ក៏ដូចគ្នា ទាំងនោះជាការពិតដែលមានពិត ទើបខ្ញុំបានសរសេរវាលាយឡំជាមួយអារម្មណ៍រំភើប ខូចចិត្ត អស់សង្ឃឹម ពេលនៅវ័យរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់»។ តារាឆ្នើមចម្រៀងរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំក៏បានឈរនៅលើឆាកយ៉ាងពិតប្រាកដមួយ។ ពេលនោះហើយខ្ញុំបានសម្លឹងទៅឆ្ងាយ មើលអ្វីដែលជំរុញអោយខ្ញុំមកដល់ទីនេះ។ មានអារម្មណ៍ថាខ្លួនឯងគឺជា King យ៉ាងពិតប្រាកដ នៅទីកន្លែងមួយដែលខ្ញុំជាអ្នកបង្កើតវាឡើងមក»

Budweiser លើកទឹកចិត្តចំពោះការតស៊ូរបស់យុវជនទាំងឡាយបន្តសម្រេចក្តីសុបិន្តរបស់ខ្លួន ហើយចាប់យកគ្រប់ឱកាស និងកុំបោះបង់ចោលក្តីសុបិន្ត (#BeAKing)។ នេះបើយោងទៅតាមការបញ្ជាក់របស់កញ្ញា អ៊ុង ចរិយា ប្រធានផ្នែកទីផ្សារនៃ Budweiser ប្រចាំប្រទេសកម្ពុជា ដែលបានបញ្ជាក់ថា៖ **«លោកថេណា ក៏បានបង្កប់នូវជំនឿជឿជាក់លើខ្លួនឯងដូចគ្នាក្នុងការជំនះឧបសគ្គ រួចបន្តធ្វើអ្វីដែលខ្លួនស្រឡាញ់ និង កុំបោះបង់ចោលក្តីស្រមៃ ដើម្បីធ្វើឱ្យសុបិន្តរបស់គាត់ក្លាយជាការពិត»៕ **

តោះចូលរួមទស្សនាខ្សែរវីដេអូពេញទាំងអស់គ្នាដើម្បីឲ្យជ្រាបកាន់តែច្បាស់៖

លីងនៅលើ Facebook Page៖ https://fb.watch/aECOx04lYO/