Honda ប្រកាសចូលរួម​សម្ព័ន្ធ​ផលិតអាគុយ បំពាក់​លើ​រថយន្ត​អគ្គិសនី​អនាគត

  • 2022-01-22 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ទីបំផុត​ Honda សម្រេច​ចូលរួម​ជាមួយ​ក្រុមសម្ព័ន្ធ​មួយហៅថា SES ក្នុង​ការស្រាវជ្រាវ និងអភិវឌ្ឍន៍អាគុយ​សម្រាប់​បំពាក់​លើ​រថយន្ត​អនាគត។

SES មាន​សមាជិក​ដែល​ជាក្រុមហ៊ុនរថយន្ត​ចូលរួមដូចជា Honda, General Motors, Hyundai, Geely, SAIC, Kia ព្រមទាំងក្រុមហ៊ុន២ទៀត គឺ SK និង​ LG ដើម្បីរួមគ្នា​ផលិត​អាគុយជំនាន់ក្រោយ។

Honda បាន​បញ្ជាក់​ថា ភាព​ជាដៃគូ​ជាមួយ​ SES នឹងនាំមកនូវផ្លែផ្កាដល់ការស្រាវជ្រាវ​របស់ខ្លួន​ក្នុងវិស័យ​អភិវឌ្ឍន៍​អាគុយសូលីត (Solid-state batteries)។

អាគុយ​គឺ​ជាគ្រឿងដ៏សំខាន់មួយ​នៃរថយន្ត​អគ្គិសនី ហើយ​Honda បាន​នឹង​កំពុង​ស្វែងរកជម្រើស​ជាច្រើន​សម្រាប់​អាគុយ​ជំនាន់ក្រោយ រួមទាំងអាគុយប្រភេទសូលីតទាំងអស់ ដែល​ Honda កំពុងអភិវឌ្ឍ​ដោយខ្លួនឯង។ ការចូលរួម​ជាមួយនឹង​ SES ជាផ្នែកមួយ​នៃយុទ្ធសាស្រ្ត​អាគុយ​របស់​ Honda។

ចាប់ពីពេលនេះតទៅ Honda និង SES នឹង​បន្ត​ចូលរួម​ស្រាវជ្រាវ​សម្រាប់​ការផលិត​អាគុយ​រថយន្តអគ្គិសនី​ជំនាន់ក្រោយ​ដែល​មាន​សមត្ថភាពខ្ពស់ ប្រើប្រាស់បានយូរ និង​សុវត្ថិភាព៕

ប្រភព៖ insideevs   ប្រែ​សម្រួល៖ សំភី