គេនាំគ្នា Crush ពេញ​ទឹក​ពេញដី ចុះតារាប្រុសទាំងនេះស្នេហ៍នារីប្រភេទណាវិញ?

  • 2022-01-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើតមកជាមនុស្ស ម្នាក់ៗតែង​ចេះស្រឡាញ់ និងស្គាល់ថា​អ្វីជាស្នេហា ក៏ដូចជាមានការគិតទុករៀងខ្លួន​ថា​ចង់បាន​មនុស្សប្រភេទ​ណា​មក​នៅក្បែរ។ មិនបាច់លើកអ្នកណាឆ្ងាយ យើងងាក​មក​មើលពីតារាប្រុស K-Pop ទាំង ៥រូប ខាងក្រោម សុទ្ធតែ​ធ្លាប់​បាន​និយាយថា​ ពួកគេ​ចង់បាន​មនុស្សបែប​ណានោះ។

១. Felix (Stray Kids)

ចំពោះនារី Felix និយាយថា៖ «ខ្ញុំ​ចូលចិត្ត STAY (ក្រុមអ្នកគាំទ្ររបស់ Stray Kids) ទៅតាមចរិតធម្មជាតោរបស់ពួកគេ»។ ប៉ុន្តែបើឲ្យរើសបុរសៗវិញ Felix ជ្រើសយក Changbin ជា Ideal Type

២. Cha Eunwoo (ASTRO)

ចំពោះ Eunwoo គេ​ឲ្យជ្រើសក្នុងចំណោម​អ្នកសិល្បៈ ថា​តើ​តារា​ស្រី​រូបណា​ដែល​លោកចង់បាន​មកធ្វើជាដៃគូសម្ដែង​ជាមួយខ្លាំងជាងគេ។ ដំបូងឡើយ លោកត្រូវជ្រើសតារាស្រីរូបនេះ រូបនោះ រហូត​ឈាន​ដល់វគ្គ​ចុងក្រោយ ពេល​គេ​ឲ្យរើស រវាង Suzy និង Shin Min Ah តារា​ប្រុសរូបនេះជ្រើសយក Shin Min Ah។ មែនទែនទៅ លោកចង់សម្ដែង​រឿង​បុរាណជាមួយនឹង​ Shin Min Ah ហើយរឿងបែប​ស្នេហាសិស្សសាលាជាមួយនឹង Suzy

៣. Suga (BTS)

ពេល​ចូលរួមកម្មវិធី C-Radio Idol True Colors តារា​ប្រុសរូបនេះត្រូវ​គេ​សួរថាចង់បាន​មនុស្ស​ប្រភេទណាមកជាគូ? សម្រាប់ចម្លើយ Suga ថា​ លោកខ្លួនឯងក៏មិនច្បាស់ក្នុងចិត្តដែរ ប៉ុន្តែលោក​ចូលចិត្តអ្នកណា​ដែលចេញ​មកធ្វើឲ្យលោកចាប់ចិត្តពេលឃើញដំបូង។

៤. Yeonjun (TXT)

បុរសម្នាក់នេះ​ចូលចិត្តអ្វី​ដែល​សាមញ្ញៗ ដូច្នេះ​និយាយរឿងស្នេហាក៏លោកមិនទាមទារអ្វីច្រើនដែរ។ អ្វីដែល​​ Yeonjun ចង់បានគឺអ្នកណា​ដែលស្រឡាញ់លោកជាលោក...ដូច MOA ដែរ (អ្នកគាំទ្រ TXT)

៥. Jinyoung (GOT7)

កាលពីមុន Jinyoung ចូលចិត្តអ្នកណា​ដែល​និយាយច្រើន ស្អាតបែប​ធម្មជាតិៗ និងមាន​សក់ស្អាត។ ប៉ុន្តែពេល​ឈានដល់វ័យចាស់ទុំ Jinyoung ប្រែជាចូលចិត្តអ្នកណា​ដែល​លោកមានអារម្មណ៍ថា​កក់ក្ដៅពេល​នៅជិត ហើយបើបាន មិត្តល្អ ក្លាយជាគូក៏ល្អដែរ ដោយសារយល់ពីគ្នាស្រាប់ ព្រោះការទាក់ទងមានស្នេហាជាមួយគ្នា មិនគួរសន្សំរឿងឈឺក្បាលពេកទេ មិនដូច្នោះគេមិនហៅថា​ស្នេហាឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី