កុំខ្មាសគេណាកូន! ជិះម៉ូតូត្រឹកៗដើរទិញអេតចាយលំបាកខ្លួនឯងយ៉ាងណាក៏ស៊ូទ្រាំ ទឹកចិត្តអ្នកម្តាយហេតុចង់ឃើញកូនមានអនាគតល្អ

  • 2022-01-24 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកតៗគ្នាជាច្រើនពាន់នាក់អំពីគ្រួសារបស់ប្អូនស្រីម្នាក់មានឈ្មោះ ស៊្រាន់ ស្រីនិច ជាសិស្សិរៀននៅថ្នាក់ទី៨ខ នៃសាលាចំណេះដឹងទូទៅ ប៊ែលធី អន្តរជាតិ ទី៥ (សាខាច្បារអំពៅ) ដែលមានម្ដាយជាស្ត្រីវ័យកណ្ដាលម្នាក់ មានមុខរបរជាអ្នកដើរទិញអេតចាយដើម្បីចិញ្ចិមជីវភាព ព្រមទាំងខិតខំតស៊ូ អត់ធ្មត់ទាំងកម្លាំងកាយចិត្ត មិនខ្វល់ពីភាពលំបាកខ្លួនឯង តស៊ូផ្គត់ផ្គង់ឲ្យកូនរៀនសូត្រនៅសាលាល្អៗ ។

ក្រោយឃើញការបង្ហោះនេះមានមហាជនជាច្រើនរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ដោយក្ដីរំភើពជំនួស និងស្ងើចសរសើរអំពីទឹកចិត្តតស៊ូរបស់ម្ដាយប្អូនស្រី ស៊្រាន់ ស្រីនិច ដោយខ្លះលើកឡើងថា «នេះហើយជាទឹកចិត្តម្តាយទោះគ្មានអ្វីច្រើនដូចកូនអ្នកមាន តែក៏មិនឲ្យកូនលំបាកដូចម្តាយ ។» ខ្លះទៀតក៏បានលើកឡើងទៀតថា «កុំខ្មាស់គេព្រោះម្តាយបែបនេះណាកូន ត្រូវចិញ្ចឹមចិត្តប្រឹងរៀន ដើម្បីអោយម្តាយបានស្រណុកក្នុងថ្ងៃណាមួយ។» ទាំងនេះសុទ្ធសឹងតែបង្ហាញពីអារម្មណ៍សរសើរត្រេកអរជំនួសនិងដាសតឿនសតិដល់ប្អូនស្រីដែលមានម្ដាយស៊ូជិះម៉ូតូត្រឹកៗដើរទិញអេតចាយលំបាកខ្លួនឯងយ៉ាងណាក៏ស៊ូទ្រាំ ហេតុចង់ឃើញកូនសកស្រីមានអនាគតល្អ។

សូមជម្រាបដែរថា បើនិយាយដល់ការតស៊ូដើម្បីជីវិតរស់នៅឲ្យបានល្អប្រសើរនោះ មនុស្សគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ផ្សេងៗគ្នា និងមានលក្ខខណ្ឌខុសៗគ្នាទៅតាមបរិស្ថានរស់នៅ និងក្រុមគ្រួសារជាដើម ៕

អត្ថបទដោយ៖ ស៊ូ អីន