ខេមរៈ ស្រីពៅ លាគ្រប់គ្នាទៅបានសុខហើយតែក្ដីអាល័យនៅតែមាន ហើយថ្ងៃនេះជាខួបមរណៈ ៣ឆ្នាំគត់

  • 2022-01-24 07:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹម ថ្ងៃនេះគឺ ជា​ថ្ងៃខួបគម្រប់ ៣ឆ្នាំហើយ ដែល ខេមរៈ ស្រីពៅ ប្អូនស្រីបណ្ដូលចិត្តរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តបាន​លាឆ្ងាយពីលោកនេះទៅ។

ខេមរៈ ស្រីពៅ
លោក ខេមរៈ សិរីមន្ត និងគ្រួសារ

នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២នេះ ទំព័រហ្វេសប៊ុករបស់លោក ខេមរៈ សិរីមន្ត បាន​បង្ហោះវីដេអូ​ផ្សាយផ្ទាល់ (LIVE) លើ Facebook ដោយបង្ហាញពីទិដ្ឋភាពក្នុងពិធីបុណ្យខួបគម្រប់ ៣ឆ្នាំនៃមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ របស់ខ្លួន។

តាមវីដេអូដែល​បាន​បង្ហាញ ឃើញថា​ ពិធីបុណ្យនេះធ្វើឡើងក្នុងវត្ត ដោយមាន​ការ​ចូលរួមពីលោក ខេមរៈ សិរីមន្ត ភរិយា ក៏ដូចជាឪពុកម្ដាយ និងសាច់ញាតិក្រុមគ្រួសារជាច្រើនរូបទៀត។

នៅចាំបាន​ថា​ អតីតតារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាពទាំងវ័យក្មេង ​ដោយសារ​តែ​ជំ​ងឺ​សួត ​និង​ក្រលៀន មាន​សភាព​ធ្ងន់​ធ្ងរ​ពេក ​ហើយនាងបានផុតដង្ហើមនៅ​ប្រទេស​ឥណ្ឌា ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩។ ពេល​ដំណឹង​ក្រៀម​ក្រំនេះផ្ទុះឡើងភ្លាម ​អ្នក​សិល្បៈ​ និងអ្នកគាំទ្រទាំងអស់របស់​តារា​ស្រី​មាន​ឈ្មោះ​ពិត ខែម ស្រី​ពៅ ​​​នេះមានការសោក​សៅ​យ៉ាង​ខ្លាំង៕

រូបភាពកាលពីថ្ងៃបុណ្យសព
រូបភាពកាលពីថ្ងៃបុណ្យសព
ស្រីពៅ (កាលនៅមានជីវិត) ជាមួយបងប្រុស

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី