ក្រុមហ៊ុន Ajinomoto Co., Inc. ជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១

  • 2022-01-25 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ajinomoto Co., Inc. (“Ajinomoto Co.”) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទទួលជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ «ស៊ីហ្គេម» ដែលនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ ២០២២ ។ ក្រុមហ៊ុន Ajinomoto Co. នឹងផ្តល់ការគាំទ្រក្នុងនាមជាអ្នកឧបត្ថម្ភធំនៃស៊ីហ្គេម។

ស៊ីហ្គេមត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សសរុបជាង ៦០០ លាននាក់នៅក្នុងតំបន់។ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នៅ​ប្រទេស​វៀតណាម Ajinomoto Co. នៅតែ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដូច​ឆ្នាំមុន​ដែរ។

សូមជម្រាបថា ក្រុមហ៊ុន Ajinomoto Co., Inc. បានវិនិយោគបង្កើតជារោងចក្រនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី 1 ខែកញ្ញា ឆ្នាំ ២០០៩ ក្នុងលក្ខខណ្ឌជា «គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់»។ រោងចក្រ AJINOMOTO (CAMBODIA) មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ (PPSEZ) ដែលមានសង្វាក់ផលិតកម្ម វេចខ្ចប់ ប៊ីចេង «អាជី-ណូ-ម៉ូតូ» ផលិតម្សៅស៊ុប «រ៉តឌី» និងនាំចូលផលិតផលផ្សេងទៀតដូចជា កាហ្វេ «ប៊ឺឌី» មី «យ៉ាំយ៉ាំ» និង «ម្សៅបំពងស្រួយ»។ បច្ចុប្បន្ននេះ AJINOMOTO (CAMBODIA) ដំណើរការដេប៉ូលក់ចំនួន ៥ ជាមួយនឹងភ្នាក់ងារលក់ជាច្រើនក្រុម ដែលជារៀងរាល់ថ្ងៃពួកគាត់អាចចុះទៅជួបផ្ទាល់តាមហាងលក់ទំនិញនីមួយៗបានទូទាំងប្រទេស។ AJINOMOTO (CAMBODIA) មានគោលបំណងក្លាយជា «ក្រុមហ៊ុនអាហារដែលមានការទទួលស្គាល់ខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកដោះស្រាយរាល់បញ្ហាអាហារ និងសុខមាលភាព»។

កិច្ចព្រមព្រៀង៖

១. ខ្លឹមសារនៃកិច្ចសន្យា៖ ការឧបត្ថម្ភ (អ្នកឧបត្ថម្ភធំបំផុត)

២. សិទ្ធិដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Ajinomoto Co.៖ ការប្រើប្រាស់​ «អ្នកឧបត្ថម្ភធំបំផុត» ការរចនាផ្សេងដោយប្រើស្លាកសញ្ញាផ្លូវការនៃស៊ីហ្គេម, ការដាក់តាំងបង្ហាញផ្ទាំងផលិតផលផ្សេងៗ។

៣. ប្រភេទកិច្ចសន្យា៖ ប្រភេទផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួម ប្រភេទមិនផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួម) Amino acid-based និងចាហួយ កាហ្វេកំប៉ុង និងដប ម្សៅកាហ្វេ និងតែ។

(គ្រប់តំបន់ទាំងអស់ ដោយមិនរាប់បញ្ចូលប្រទេសវៀតណាម៖ ប្រទេសចូលរួមចំនួន 10) មីកញ្ចប់ អាហារកក និងនំប៉័ងកក។

អត្ថបទ៖ នរវិទូ