គឹម លីហ្សា ខឹងញ័រមាត់ ក្រោយត្រូវជនអនាមិកឈ្នានីសធ្វើអំពើផ្លូវងងឹតដាក់ហាងលក់ម្ជូរ

  • 2022-01-25 06:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងល្បីឈ្មោះអ្នកនាង គឹម លីហ្សា ហាក់រីកមុខរីកមាត់យ៉ាងខ្លាំង ក្រោយជោគជ័យផ្ទួនៗជាមួយអាជីវកម្មលក់ម្ជួររបស់នាង រហូតធ្វើឱ្យមនុស្សស្រីប្រុសមួយគូឈ្នានីសឃើញលក់ដាច់ជាងធ្វើរឿងផ្លូវងងឹតដាក់ហាងនាង នេះយោងតាមសាមីខ្លួនបានបង្ហោះលើបណ្ដាញសង្គម។

នៅប៉ុន្មានម៉ោងមុននេះតារាសម្ដែងរូប គឹម លីហ្សា បើកបង្ហាញភស្ដុកតាងមួយចំនួនតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថាមានមនុស្សស្រីប្រុសមួយគូបានជិះ២គ្រឿង ធ្វើសកម្មភាពឈប់យក របស់អ្វីម្យ៉ាងមកដាច់មុខហាងរបស់ គីម លីហ្សា។ តាមរយៈសម្ដីសសាមីខ្លួនបានបង្ហើបថាមនុស្សស្រីប្រុសនេះគ្មានចេតនាល្អនោះទេ ពោលគឺពួកគេបានយករបស់ស្មោគរោគ អំពើ ធ្មប់ មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក មានចេតនាធ្វើឱ្យហាងលក់មិនដាច់ ឬគ្មានភ្ញៀវចូលទិញ។

គឹម លីហ្សា៖ “Vedio ដែលអាជន ថោកទាប និងមីជន ថោកទាប វាយករបស់ស្មោគរោគ អំពើធ្មប់មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក ពួកមីចិត្តនរក”។

យ៉ាងណាមិញគេមិនទាន់ដឹងនៅឡើយទេថាតើបញ្ហាទាំងអស់នេះកើតឡើងដោយសារទំនាស់ពីភាគីទាំងសងខាង ឬដោយសារការច្រណែនឈ្នានីស ខណៈក្រុមការងារ Sabay កំពុងរងចាំការឆ្លើយតប ពីតារាស្រីរូបនេះ៕

អត្ថបទ៖ PAV SREY PICH